លោក Marc Wilmots លាលែងដំណែងពីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ប៊ែលហ្សិក

លោក Marc Wilmots បានសម្រេចលាលែងពីដំណែងក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ប៊ែលហ្សិក បន្ទាប់ពីបានចាញ់ក្រុមជម្រើសជាតិ វែលស៍ ក្នុងលទ្ធផល ៣-១ ពីរសប្តាហ៍មុនក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពាន Euro 2016 ក្រោយដឹកនាំក្រុមជម្រើសជាតិរយៈពេល ៤ ឆ្នាំ។

 

លោក Francois de Keersmaecker ប្រធានសហព័ទ្ធបាល់ទាត់ប៊ែលហ្សិក បានិយាយថា៖ “គោលបំណងក្នុងការប្រកួត Euros គឺមិនបានទទួលបាននោះទេ។ ដូចនេះលោក Marc Wilmots ក៏បានចែកផ្លូវជាមួយយើង។”

 

គួរបញ្ជាក់ផងដែរថា លោក Wilmots រកបាន ២៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៧០ ប្រកួត ឲ្យក្រុមជម្រើសជាតិ ប៊ែលហ្សិក ក្នុងនាមជាកីឡាករ ហើយបានឈ្នះពានរង្វាន់ European Super Cup ឆ្នាំ ១៩៨៨៕

Marc Wilmots

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ