Davis Cup: កម្ពុជា ផ្តួលសិង្ហបុរី មុនជួបទួកមេនីស្ថានដើម្បីការពារតំណែងនៅក្រុម៣

ភ្នំពេញ៖ ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ខ្លួននៅអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ Davis Cup កីឡាវាយកូនបាល់កម្ពុជាបានទទួលជ័យជម្នះជាលើកដំបូងបន្ទាប់ពីបានផ្តួលក្រុមមកពីប្រទេសសិង្ហបូរីរួចមក។ ជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យក្រុមកម្ពុជាស្ថិតនៅលំដាប់ទី ៤ក្នុងចំណោម ៥ ប្រទេសគឺកាតារ ស៊ីរី លីបង់ រីឯ សិង្ហបូរីស្ថិតនៅទី ៥ ។ ចំពោះពូល A ដែលមានតែ៤ ប្រទេសនោះគឺទួកមេនីស្ថានស្ថិតនៅលំដាប់ទី៣ ។

13627191_1407409925941833_8306099346396628478_n

ក្រុមកម្ពុជាត្រូវបន្តការប្រកួតជាមួយប្រទេសទួកមេនីស្ថានដែលការប្រកួតនេះជាការកាត់សេចក្តីតែម្តង ពោលគឺបើក្រុមណាឈ្នះនឹងទទួលបានសិទ្ធបន្តលេងនៅក្រុម ៣ នាឆ្នាំក្រោយទៀតតែបើចាញ់គឺត្រូវត្រឡប់ទៅលេងនៅក្រុម ៤ វិញដែលជាក្រុមខ្សោយជាងគេ។

គួរបញ្ជាក់ថាកម្ពុជាបានទទួលកៅអីលេងនៅក្រុម៣ កាលពីឆ្នាំ២០១៣ ហើយចាប់ពីពេលនោះមកកម្ពុជាបន្តលេងនៅក្រុម៣ រហូតដោយមិនបានឡើងទៅក្រុម ២ រួចឡើយ។ សម្រាប់ពេលនេះកៅអីក្នុងក្រុម ៣ចាប់ផ្ដើមរង្គោះរង្គើរទៀត ដោយមិនដឹងថាកម្ពុជារក្សាបានឬអត់នោះទេ។

13668955_1407411219275037_8412327041148486981_n

ប្រធានក្រុមរបស់កម្ពុជាបានប្ដេជ្ញាថាកម្ពុជាត្រូវតែឈ្នះក្នុងការប្រកួតជាមួយទួកមេនីស្ថាន។ ឯគ្រូបង្វឹកគឺលោក Braen Aneiros ក៏និយាយដែរថានេះជាការប្រកួតដ៏សំខាន់ណាស់ដែលកម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បីរក្សាកៅអីក្នុងក្រុម ៣ ឲ្យបាន ។

13697125_1409344215748404_2740902139858316729_n

គួររំលឹកថា កម្ពុជាធ្លាប់ជួបទួកមេនីស្ថាននៅឆ្នាំ២០១៤ ដោយកាលណោះកម្ពុជាឈ្នះ ២ ទល់ ១ ប៉ុន្តែក្នុងឆ្នាំ ២០១៥ កម្ពុជាបានចាញ់ ១ ទល់ ២វិញ។ សម្រាប់លើកនេះមិនដឹងថាយ៉ាងម៉េចនោះទេ ព្រោះក្រុមទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា៕

20160715_212343 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ