កីឡាករ Cristiano Ronaldo ទិញរថយន្ត Bugatti Veyron តម្លៃ £1.7MILLION អបអរការឈ្នះជើងឯក Euro 2016

ខ្សែប្រយុទ្ធឆ្នើរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិ ប៉ទុយហ្គាល Cristiano Ronaldo ទិញរថយន្តទំនើប Bugatti Veyron តម្លៃ £1.7MILLION ដើម្បីអបអរការឈ្នះជើងឯក Euro 2016 ជាមួយក្រុមជម្រើសជាតិប៉ទុយហ្គាល ទៅលើក្រុមម្ចាស់ផ្ទះ បារាំងកាលពីពេលថ្មីៗនេះ។

តារាងឆ្នើរបស់ក្លឹប Real Madrid បានលើពាននៅទីក្រុង បារីស កាលពីចុងសប្តាហ៍មុនក៏ទោះបីជាកីឡាករូបនេះត្រូវបានផ្លាស់ប្តូរចេញក្រោយទទួលរងរបួសជង្គង់នៅនាទីទី ២៥ ក៏ដោយ។ កីឡាការរូបនេះបានបង្ហាញរូបភាពនៅលើបណ្តាញសង្គម Instagram របស់ខ្លួនហើយសសេរថា “The animal arrive.”

រថយន្តទំនើបនេះត្រូវបានឲ្យដឹងថាបានបញ្ជូនមកដល់ផ្ទះរបស់កីឡាកររូបនេះនៅទីក្រុង Madrid ហើយខណៈកីឡាករ Ronaldo នៅកំសាន្តនៅឯ Ibiza នៅឡើយ។

គួរបញ្ជាក់ផងដែរថា រថយន្តទំនើបនេះមានល្បឿនរហូតដល់ទៅ 255mph ដែលធ្វើឲ្យរថយន្ត Bugatti Veyron នេះជារថយន្តដេលមានល្បឿនលឿនជាងគេ៕

Cristiano-Ronaldo-celebration-main

Cristiano-Ronaldo-instagram (1)

Cristiano-Ronaldo-instagram (2)

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ