V.League 1: កាលវិភាគប្រកួតសប្តាហ៍ទី ១៦ 

ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ទី ១៦ ហើយដោយក្នុងសប្តាហ៍នេះនៅថ្ងៃសៅរ៍ នឹងមានការប្រកួតចំនួន ៤ គួរ ខណៈ ថ្ងៃអាទិត្យ មានការប្រកួត ៣ គូរ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ័នេះ ក្លឹប FLC Thanh Hoa នឹងត្រូវធ្វើដំណើេរទៅសួរសុខទុកក្លឹប Long An។ ការប្រកួតនេះគឹសំខាន់ចំពោះក្លឹប FLC Thanh Hoa ក្នុងការទទួលបាន ៣ ពិន្ទុ ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប SHB Da Nang ដែលបច្ចុប្បន្នកំពុងឈនៅលេខ ២ នៃតារាងពិន្ទុសរុប ខណៈក្លឹប B. Binh Duong នឹងត្រូវទទួលក្លឹប T. Quang Ninh។

រីឯការប្រកួតនៅថ្ងៃសៅរ៍វិញ ក្លឹបដែលបច្ចុប្បន្នលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Hai Phong នឹងត្រូវទៅប្រកួតនៅទឹកដីរបស់ក្លឹប Sai Gon  ស្របពេលដែលក្លឹបលេខ ២ SHB Da Nang ទទួលក្លឹប XSKT Can Tho ផងដែរ។ ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍ទី ១៦ នេះ៕

 

13693041_1183885715008177_6688295106707265226_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ V. League 1

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ