ប៉េតង់រកបានមេដាយមាស២ ក្នុងព្រឹត្តិការណ៍ ASEAN University Games នៅសិង្ហបុរី

សិង្ហបុរី៖ ដូចការគិតទុករបស់លោកសូម៉ៃ សុខគា ដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ដែលធ្លាប់បានលើកឡើងថា កីឡាប៉េតង់របស់កម្ពុជានឹងរកបានមេដាយពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានដែលកំពុងតែប្រកួតនៅប្រទេសសិង្ហបូរីនេះ។

នៅពេលនេះកម្ពុជាពិតជារកបានមេដាយមាសចំនួន ២ គ្រឿងហើយលើវិញ្ញាសាវាយយកពិន្ទុគឺកីឡាករបានមួយគ្រឿង និង កីឡាការិនីបានមួយគ្រឿង។ លោកមាស សារ៉េតដែលជាមន្ត្រីព័ត៌មានរបស់នាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស-និស្សិតនោះបានឱ្យដឹងថា កម្ពុជាដណ្ដើមបានមេដាយលើវិញ្ញាសាវាយយកពិន្ទុ (Shooting)ដូចគ្នា ដោយលើវិញ្ញាសានេះកីឡាការិនីកម្ពុជាឌួង ឌីណាបានមេដាយមាស ឥណ្ឌូនេស៊ីបានមេដាយប្រាក់ និង ថៃបានមេដាយសំរិទ្ធ។ ចំពោះបុរសវិញកីឡាករកម្ពុជាសៅ សុភារ៉ាន់ បានមេដាយមាស ឡាវបានមេដាយប្រាក់ និង សិង្ហបូរីបានមេដាយសំរិទ្ធ។

photo_2016-07-14_16-58-12 [800x600]

គួរបញ្ជាក់ថាសម្រាប់ប្រភេទកីឡាប៉េតង់នេះកម្ពុជាបញ្ជូនកីឡាករ៤ រូប និង កីឡាការិនី៤រូបទៅចូលរួមប្រកួត គឺសៅ សុភារ៉ាន់, គឹម ចាន់វាសនា, នេន នរេន្ទ្រ និង កីឡាករឡាយ ទិត្យមករា។ ចំ ពោះកីឡាការិនីទាំង ៤វិញនោះមានកីឡាការិនីឃួន យ៉ារី, វង ចន្,ថា ឈិន ស្រីពេជ្រ និង កីឡាការិនី ឌួង ឌីណា។ ជាមួយគ្នានេះដែរអត្តពលិកកម្ពុជាបានចូលរួមលេង ៤ វិញ្ញាសាគឺវិញ្ញាសា៣នាក់ទល់៣នាក់ វាយយកពិន្ទុ វាយទោល និង វាយគូចម្រុះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ