​​លីគកំពូលកម្ពុជា៖ អាស៊ីអឺរ៉ុប និងប៉ូលិស ប៉ះគ្នាល្ងាចនេះដើម្បីប្រជែងយកពិន្ទុគេចពីតំបន់គ្រោះថ្នាក់

ភ្នំពេញ៖ ក្រុមបាតតារាងនៃលីគកំពូលកម្ពុជា(MCL) អាស៊ីអឺរ៉ុប និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) នឹងត្រូវជួបក្នុងសប្ដាហ៍ទី១៣ នាវេលាម៉ោង ៣:៣០នាទីរសៀលនេះ នៅកីឡដ្ឋានវេស្ទើន ។ដោយ ឡែកគូប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនារវាងក្រុមបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ(ទ័ព) នឹងប្រកួតនៅថ្ងៃទី១៦ ខែកក្កដាស្អែកនេះ នៅកីឡដ្ឋាន RSN ដើម្បីកំណត់ជោគវាសនារបស់ខ្លួន ។

9370630cbb7168826181d1b558e6dc03

ជំនួបរវាងក្រុមអាស៊ីអឺរ៉ុប និងប៉ូលិសគឺជាការប្រកួតស្វែងរកពិន្ទុបន្ថែមដើម្បីគេចពីប្រអប់គ្រោះថ្នាក់។ កាលពីជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ០-០ ហើយជើងទី២នេះ ក៏មិនមានការខុសប្លែកអ្វីដែលព្រោះក្រុមទាំងពីរមិនមានការផ្លាស់ប្ដូរកីឡាករឡើយ ខណៈ ១២ប្រកួតស្គាល់ឈ្នះ ១ប្រកួតដូចគ្នា។ ចំពោះ ១២ប្រកួតរបស់អាស៊ីអឺរ៉ុបឈ្នះ១ ស្មើ៣ និងចាញ់៨ មាន ៦ពិន្ទុឈរលេខរៀងទី៩ ។ រីឯ ១២ប្រកួតរបស់ប៉ូលិសឈ្នះ១ ស្មើ៥ និងចាញ់៦មាន ៨ពិន្ទុ ឈរលេខរៀងទី៧ ។

AEU

MCL2016-Table-Week12

ខាងក្រោមនេះជាតារាងការប្រកួតមិត្តហ្វូនខេមបូឌានលីកប្រចាំសប្ដាហ៍ទី១៣

MCL-Match-Fixure-Week 13

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ