AFF U-16៖ អូស្ដ្រាលី លត់ហ្វីលីពីន ៧-០ ឡើងឈរលេខ២ ខណៈវៀតណាម បន្ដភាពខ្លាំង

ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំវៀតណាម ៣-០ រួចមក កាលពីល្ងាចមិញក្រុមយុវជនអូស្ដ្រាលីបានបំបាក់ក្រុមយុវជនហ្វីលីពីន ៧-០ ដើម្បីឡើងឈរលេខរៀងទី២ ក្នុងតារាងពូលA នៃពានរង្វាន់ AFF U-16 Youth Championship ឆ្នាំ២០១៦ ។ ចំណែកក្រុម U-16វៀតណាម នៅតែរក្សាភាពខ្លាំងដដែល បន្ទាប់ពីបានលត់ក្រុម U-16មីយ៉ាន់ម៉ា ៥-១ដើម្បីឈរកំពូលតារាងមាន ៩ពិន្ទុ ។

13626985_1764820737088760_8876196772850778792_n

ទីបំផុតក្រុមយុវជនមាឌធំអូស្ដ្រាលី បានស្គាល់ជ័យជម្នះលើកដំបូងក្នុងចំណោមការប្រកួត ៣លើករបស់ខ្លួនហើយបន្ទាប់ពីប្រកួតបើកឆាកស្មើក្រុមយុវជនមីយ៉ាន់ម៉ា ១-១ និងប្រកួតបន្ទាប់ចាញ់យុវជនវៀតណាម ។ សម្រាប់ការប្រកួតទី៣ ម្សិលមិញក្រុមU-16អូស្រា្ដលីបានបង្ហាញទម្រង់លេងដ៏ល្អ ដែលអាចទម្លុះសំណាញ់ទីក្រុមយុវជនហ្វីលីពីន ៧គ្រាប់មិនឲ្យតដៃរួច ដោយ៣គ្រាប់រកបានក្នុងតង់ទី១ និង ៤គ្រាប់ទៀត រកបានក្នុងទី២ ។

13700129_1764779400426227_1808444988071172186_n

ជ័យជម្នះនេះ បានធ្វើឲ្យយុវជនអូស្ដ្រាលីមានសង្ឃឹមក្នុងការប្រជែងកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើងវិញ ក្រោយរកបាន ៤ពិន្ទុឈរលេខរៀងទី២ ។ ដោយឡែកក្រុម U-16វៀតណាម បានយកឈ្នះក្រុមយុវជន មីយ៉ាន់ម៉ា ៥-១ ។ តង់ទី១ វៀតណាម បានធ្វើការនាំមុខយុវជនមីយ៉ាន់ម៉ា ២-១ ប៉ុន្ដែតង់ទី២ វៀតណាមបានបន្ថែម ៣គ្រាប់ទៀត ធ្វើឲ្យវៀមណាម ទទួលបានជ័យជម្នះនិងឡើងឈរកំពូលតារាងពូលB មាន ៩ពិន្ទុពេញតែម្ដង បន្ទាប់ពីប្រកួតឈ្នះ ៣លើកជាប់គ្នា។ ប៉ុន្ដែសម្រាប់ការបរាជ័យរបស់ក្រុមយុវជនមីយ៉ាន់ម៉ាវិញ នៅមិនទាន់អស់ឱកាសនោះទេ ពោលគឺនៅសល់ ២ប្រកួតទៀតខណៈពេលនេះមីយ៉ាន់ម៉ា មាន ៤ពិន្ទុស្មើជាមួយក្រុមយុវជនអូស្ដ្រាលី ហើយក៏ស្មើក្រុមយុវជនម៉ាឡេស៊ី ដែលទើបរកបាន៣ពិន្ទុពីជ័យជម្នះលើក្រុមយុវជនសិង្ហបុរី ក្នុងលទ្ធផល ២-០ កាលពីម្សិលមិញផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ