កីឡាករ Zlatan Ibrahimovic នឹងអវត្តមានក្នុងដំណើរទៅកាន់ប្រទេសចិនជាមួយក្លឹប Manchester United

អ្នកគាំទ្រដែលប្រទេសចិនប្រាកដជាអាន់ចិត្ត ព្រោះតែកីឡាករល្បី  Zlatan Ibrahimovic នឹងអវត្តមានក្នុងដំណើរទៅកាន់ប្រទេសចិនរយៈពេល ៨ ថ្ងៃ ជាមួយក្លឹប Manchester United នោះទេ។

អតីតខ្សែប្រយុទ្ធ សញ្ជាតិ ស៊ុយអែត បច្ចុប្បន្នកំពុងតែសម្រាកនៅឯប្រទេស អាម៉េរិគ ក្រោយពីបានចុះកុងត្រាជាមួយក្លឹបនៅក្នុងខែនេះ បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួនធ្លាក់ចេញពីការប្រកួត Euro 2016។

បើតាមការណែនាំរបស់ FIFA ក្លឹបត្រូវផ្តល់ពេលសម្រាកឲ្យកីឡាករយ៉ាំងតិច ៣ សប្តាហ៍ក្រោយការប្រកួត ប៉ុន្តែលោក Jose Mourinho បានអនុញ្ញាតិឲ្យកីឡាករ Ibrahimovic បន្តសម្រាកទៀត។

ដូចនេះកីឡាករ Ibrahimovic អាចនឹងបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបនៅ Premier League ក្នុងជំនួបជាមួយក្លឹប Galatasaray ដោយក្រុមទាំងពីរលេងនៅប្រទេស ស៊ុយអែត នៅថ្ងៃទី ៣០ កក្កដា និង ប្រកួតជាមួយក្លឹប Everton នៅថ្ងៃទី ៣ សីហា៕

Zlatan Ibrahimovic

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ