Rio 2016: កីឡាការីនី Jo Pavey ជាប់ឈ្មោះទៅអូឡាំពិកឲ្យប្រទេស អង់គ្លេស ទោះមានវ័យ 42 ឆ្នាំ

កីឡាការិនី រត់ប្រណាំង Jo Pavey នឹងចូលរួមប្រកួតអូឡាំពិកជាលើកទី ៥ បន្ទាប់ពីបានជាប់ឈ្មោះតំណាងឲ្យប្រទេសអង់គ្លេស ក្នុងការប្រកួតអូឡាំពិក នៅទីក្រុង Rio នាពេលខាងមុខនេះ។

កីឡាការីនី វ័យ ៤២ ឆ្នាំរូបនេះនឹងក្លាយជាកីឡាការីនី រត់ប្រណាំងដែលវ័យចាស់ជាងគេដេលតំណាងឲ្យប្រទេស អង់គ្លេស ក្នុងវិញ្ញសារ រត់ ដោយទទួលបានលទ្ធផល ១០,០០០ ម៉ែត្រ ក្នុងការប្រកួត European Championships នៅ Amsterdam កាលពីសប្តាហ៍។

កីឡាការីនី Pavey បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិនៅឆ្នាំ ១៩៩៧ ហើយបានប្រកួតអូឡាំពិកលើកដំបូងនៅទីក្រុង Sydney នៅឆ្នាំ ២០០០។

កីឡាការីនីរូបនេះមិនទាន់ឈ្នះមេដាយនោះទេ ខណៈកំណត់ត្រាល្អបំផុតរបស់កីឡាការីនីរូបនេះគឺទទួលបានលេខ ៥ ក្នងការប្រកួត ៥០០០ ម៉ែត្រ នៅទីក្រុង អាតែន ឆ្នាំ ២០០៤។

តែនៅវ័យ ៤០ ឆ្នាំ កីឡាការីនីរូបនេះបានឈ្នះមាដាយមាសក្នុងចម្ងាយ ១០,០០០ ម៉ែត្រនៅក្នុងការប្រកួត European Championship នៅទីក្រុង Zurich ឆ្នាំ ២០១៤ ហើយបានក្លាយជាកីឡាការីនីដែលមានវ័យចាស់ជាងគេដែលឈ្នះមេដាយមាសផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាការីនីរូបននេះនឹងក្លាយជាកីឡាការីនី អង់គ្លេស ដំបូងគេដែលប្រកួតបាន ៥ ដង។ កីឡាការីនី Javelin thrower Tessa Sanderson ប្រកួតបាន ៦ ដងចាប់ពីឆ្នាំ ១៩៧៦-១៩៩៦៕

Jo Pavey

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ