ចំណុចប្រឈម ៣ ដែលកំពុងកើតឡើងលើកីឡាករប្រដាល់នៅកម្ពុជា

ភ្នំពេញ៖ ខណៈដែលសកម្មភាពប្រកួតប្រដាល់កាន់តែកើនច្រើនឡើងៗនោះ វិបត្តិខ្វះកីឡាករបានកើតមានឡើងជារៀងរាល់សប្ដាហ៍។ នាពេលបច្ចុប្បន្ននេះ ស្ថានីយ៍ទូរទស្សន៍នីមួយៗបានប្រជែងគ្នាដណ្ដើមយកអ្នកប្រដាល់ល្អៗមកប្រកួតលើសង្វៀនរបស់ខ្លួន។

Screen Shot 2014-04-21 at 4.55.05 PM

ស្ថានភាពបែបនេះបានធ្វើឲ្យអ្នកផ្គូរផ្គងខ្លះបែកគំនិតខូចដោយយកអ្នកប្រដាល់ថ្មីៗឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដើម្បីដោះទាល់មួយគ្រាៗ។ គ្រូពេទ្យប្រចាំសង្វៀនប្រដាល់មួយរូបបាននិយាយក្នុងលាក់ខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកដែលមានឈ្មោះក្នុងបញ្ជីប្រកួតត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពពីគ្រូពេទ្យពោលគឺពិនិត្យទាំងជីពចរ ទាំងចង្វាក់បេះដូងនិងចំណុចបន្ទាប់បន្សំជាច្រើនទៀត ។

គ្រូពេទ្យរូបនេះបន្តថា ក្រៅពីមើលសុខភាពហើយអ្វីដែលជាហានិភ័យខ្លាំងនោះគឺគូប្រកួតដែលមានកម្ពស់ខុសគ្នា ទម្ងន់ខុសគ្នា និង ម្ខាងជាជើងចាស់ និង ម្ខាងជាជើងថ្មី ។ ចំណុចទាំង ៣ នេះជាចំណុចងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។

Chantrea 1

ក៏ប៉ុន្តែដោយសារតែ អ្នកផ្គូរផ្គងខ្លាចខាងទូរទស្សន៍បន្ទោសពីរឿងចាប់គូមិនបានល្អឆាប់សន្លប់ម្ល៉ោះហើយអ្នកផ្គូរផ្គងច្រើនតែគម្រាមអ្នកប្រដាល់ដែលអន់ជាងគូប្រកួតដោយប្រើពាក្យចោទប្រកាន់ថាវ៉ៃមិនអស់សសមត្ថភាព ឬ លក់ការប្រកួតជាដើម និងរហូតដល់មានការគម្រាមថាមិនឲ្យលុយតម្លៃខ្លួនថែមទៀតផង។ ករណីបែបនេះកើតមានស្ទើរតែរាល់សប្ដាហ៍ រីឯថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ដែលយល់ពីរឿងនេះដែរនោះហាក់ដូចជាមិនសូវខ្វល់សោះឡើយរហូតទាល់តែមានអ្នករងគ្រោះចូលពេទ្យទើបជ្រួលច្របល់ហើយចាប់ផ្ដើមចង្អុលដាក់គ្នា។

02 JULY 2006 - PHNOM PENH, CAMBODIA: Boxing action during a traditional Khmer boxing match in Phnom Penh, Cambodia. Khmer boxing is the same sport as Muay Thai (traditional Thai kick boxing) but because off animosity between Thailand and Cambodia it is called Khmer Boxing in Cambodia. The Cambodians claim to have invented the sport, which is also practiced in Laos and Burma. Photo by Jack Kurtz

ជាការពិតហើយក្នុងកុងត្រានៃការប្រកួតគឺក្លឹប និងអ្នកប្រដាល់ជាអ្នកទទួលខុសត្រូវលើគ្រោះថ្នាក់នានាក៏ពិតមែន ប៉ុន្តែក្នុងឋានៈជាអ្នកគ្រប់គ្រងកីឡាប្រដាល់នោះ ឬអាចនិយាយបានថាជាអាណាព្យាបាលនោះគឺត្រូវតែមានចំណែកទទួលខុសត្រូវក្នុងបញ្ហានេះដែរ។ ការភូតកុហករបស់គ្រូបង្វឹកដែលចង់ឲ្យសិស្សបានវ៉ៃនោះក៏ជាបញ្ហាគ្រោះថ្នាក់មួយមិនអាចមើលរលងបានឡើយ។ ដូច្នេះទាំងនេះគឺជារឿងដែលសហព័ន្ធត្រូវតែច្បាស់លាស់ ត្រូវតែស្គាល់អ្នកប្រដាល់បើមិនច្បាស់គួរតែកុំឲ្យប្រកួតតែម្តងល្អជាង៕

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ