ម៉ាឡេស៊ីយល់ព្រមតាមសំណើកម្ពុជាក្នុងការបញ្ចូលតេក្វាន់ដូនារីទម្ងន់៧៣គីឡនៅស៊ីហ្គេម

ម៉ាឡេសុី៖  បន្ទាប់ពីមានការប្រជុំ និងពិភាក្សារវាងម្ចាស់ផ្ទះ(ម៉ាឡេសុី) ជាមួយនិងបណ្តាប្រទេសអាស៊ានទាំង ១០ផ្សេងទៀត រួចមក ជាលទ្ធផលនោះគឺកិច្ចប្រជុំនេះបានសម្រេចដាក់បញ្ចូលចំនួនប្រភេទកីឡា និងវិញ្ញាសាចុងក្រោយសម្រាប់ការប្រកួតកីឡាសុីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី ដោយរួមមាន ប្រភេទកីឡាចំនួន៣៨ វិញ្ញាសាចំនួន៤០៥ ក្នុងនោះភាគីម្ចាស់ផ្ទះក៏បានយល់ស្របតាមការស្នើសុំរបស់កម្ពុជាដោយបានដាក់បញ្ចូលប្រភេទវិញ្ញាសាតេក្វាន់ដូនារីទម្ងន់ ៧៣គីឡូក្រាមផងដែរ ខណៈដែលកាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីនាពេលកន្លងទៅពុំមានប្រភេទទម្ងន់នេះទេ។

13713380_1232405676770240_305028041_n

យ៉ាងណាក៏ដោយ ភាគីកម្ពុជានៅតែមានភាពសោកស្តាយដោយសារមិនមានការដាក់បញ្ចូលប្រភេទកីឡាមួយចំនួនផ្សេងទៀតដូចជា ចំបាប់ សូរីនហ្សីុកាំប៉ូ និងវ៉ូវីណាម ដែលសុទ្ធសឹងតែជាកីឡាដ៏មានសក្តានុពលរបស់កម្ពុជានោះ៕

13689532_1232405706770237_1592380133_n

taekwondo

មតិយោបល់

Sponsor

អត្ថបទថ្មីៗ