កីឡាការិនីតេក្វាន់ដូវ័យក្មេងរបស់កម្ពុជានាំមកនូវមោទនភាពជាតិក្រោយឈ្នះមេដាយនៅរុស្សី

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ កុល ប៊ុតសានី បាននាំមកនូវមោទនភាពសម្រាប់កម្ពុជាបន្ទាប់ពីបានប្រកួតឈ្នះ មេដាយសំរិទ្ធកម្រិតអាស៊ី ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួត 6th Children of Asia International Sports Games នៅប្រទេសរុស្សី ខណៈដែលកីឡាករ ស៊ាង សុធារិទ្ធ បានចាញ់កីឡាករម៉ុងហ្គោល Odbbatar Changaadori នៅក្នុង ទម្ងន់ ៥៥ គីឡូក្រាមដោយពិន្ទុ ១២- 0។

13689350_1231926506818157_1121218854_n

លោក ម៉ៃ សំអាត នាយបេសកម្មបានឱ្យដឹងពីប្រទេសរុស្សីថា៖ «កីឡាការិនីកម្ពុជា កុល ប៊ុតសានី បានឈ្នះ កីឡាការិនី Mongolia ក្នុងទម្ងន់ ៤៩ គីឡូក្រាមក្នុងពិន្ទុ ៧- ៦ ។ ដោយយកបានមេដាយសំរឹទ្ធជូនជាតិកម្ពុជាប៉ុន្តែនាងបានប្រកួតចាញ់ កីឡាការិនីរុស្សី Yuzhakova Evgenia ( Russia / Ural Federal District ) ក្នុងពេលដណ្តើមមេដាយប្រាក់។»

13672156_1231926503484824_1540652727_n

លោកបន្តថា ទោះបីយ៉ាងណា លោកសូមសម្តែងការអបអរសាទរនូវលទ្ធផល ដ៏ជោគជ័យនេះនិងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អត្តពលិកទាំងពីរ ជាពិសេសគ្រូបង្វឹក ដែលបានប្រឹងប្រែងប្រជែងយកមេដាយមកជូនជាតិក្នុងចំណោម៣៨ប្រទេសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៍ធំកម្រិតអាស៊ីមួយនេះ។

13652774_1231926510151490_831715812_n

មិនត្រឹមតែប៉ុណ្ណោះ យើងពិតជាមានមោទនភាព ចំពោះអត្តពលិកទាំងពីរដែលបានធ្វើអោយទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើងនិងមានគេគោរពហើយធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើននៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរយោងតាមការគ្រោងទុកម្ចាស់មេដាយសំរិទ្ធកម្រិតអាស៊ីរូបនេះរួមជាមួយនិងប្រតិភូកម្ពុជានឹងវិលត្រលប់មកដល់កម្ពុជាវិញ នាវេលាម៉ោង ១០:៥៥នាទីយប់៕

13695195_1231926500151491_733534734_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ