អតីតខ្សែប្រយុទ្ធលេង Premier League នឹងប្រកួតដណ្តើមខ្សែក្រវ៉ាត់ប្រដាល់ថ្នាក់ជាតិ

អតីតខ្សែប្រយុទ្ធដែលធ្លាប់លេងនៅលីកកំពូល Premier League កីឡាករ Leon McKenzie នឹងចូលរួមប្រកួតដណ្តើមខ្សែក្រវ៉ាត់ប្រដាល់ថ្នាក់ជាតិ។

កីឡាករ McKenzie វ័យ ៣៨ ឆ្នាំនឹងប្រកួតជាមួយកីឡាករ Jahmaine Smyle នៅ York Hall នាថ្ងៃទី ១២ វិចិ្ឆការ ក្នុងការប្រកួតដណ្តើម English super-middleweight championship.

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Norwich និងក្លឹប Peterborough បានក្លាយជាកីឡាករប្រដាល់អាជីពកាលពីឆ្នាំ ២០១៣ បន្ទាប់ពីបានឈប់ពីបាល់ទាត់រយៈពេល ២ ឆ្នាំ។ កីឡាកររូបនេះប្រកួតបាន ៩ ដង ក្នុងនោះឈ្នះ ៨ ដង និង ស្មើ ១ ដង មិនទានចាញ់នោះទេ។

គួរបញ្ជាក់ផងដែរថា កីឡាករ McKenzie គឹជាកូនរបស់អតីតជើងឯកអង់គ្លេស និងអឺរ៉ូ កីឡាករ Clinton ហើយត្រូវបានបង្វឹងដោយលោកពូរបស់ខ្លួន ដែលជាជើងឯកពិភពលោក ៣ សម័យ Duke McKenzie៕

Leon McKenzie

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ