ក្លឹប Barcelona ទិញយកកីឡាករ Lucas Digne ក្នុងតម្លៃ ១៦.៥ លាន អឺរ៉ូ

ក្លឹប Barcelona បានចុះកុងត្រាក្នុងការទិញយកកីឡាករ Lucas Digne ពីក្លឹប Paris St-Germain ក្នុងតម្លៃខ្លួនដំណាក់កាលដំបូង ១៦.៥⁣⁣⁣ លាន អឺរ៉ូ ដែលតម្លៃខ្លួនអាចកើនឡើងដល់ ២០.៥ លានអឺរ៉ូ។

កីឡាករសញ្ជាតិ បារាំង វ័យ ២២ ឆ្នាំរូបនេះអាចលេងបានក្នុងតំណែងជាខ្សែការពារឆ្វេង ផង ជាខ្សែបម្រើឆ្វេងផងនោះបានយល់ព្រមកុងត្រារយៈពេល ៥ ឆ្នាំ ខណៈ buy-out clause របស់កីឡាកររូបនេះមានតម្លៃរហូតដល់ 60m euros (£50m)។

គួរបញ្ជាក់ផងដែរថា កីឡាករ Digne ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិ បារាំង ក្នុងការប្រកួត Euro 2016 ប៉ុន្តែមិនមានឱកាសក្នុងការបង្ហាញខ្លួននោះទេ៕

Lucas Digne

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ