AFF U-16៖ ថៃ លត់ទីម័រ ៣-០ មុនកម្ពុជា ប៉ះប្រ៊ុយណេបន្ដិចទៀតនេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំថៃ(U-16) បានទទួល ៣ពិន្ទុដំបូង ពីការប្រកួតទី១របស់ខ្លួន ក្រោយយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំទីម័រខាងកើត ដោយលទ្ធផល ៣-០ មុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ គ្រាដែលក្រុមម្ចាស់ផ្ទះកម្ពុជា នឹងជួបក្រុម U-16ប្រ៊ុយណេ នាវេលាម៉ោង ៦:៣០នាទីខាងមុខនេះ នៅក្នុងពូលB នៃពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦ ។

គ្រាប់បាល់ជ័យជម្នះរបស់ការពារតំណែងជើងឯក U-16ថៃនេះ គឺធ្វើសម្រេចបានទាំង ៣គ្រាប់ក្នុងតង់ទី១ ដែលរកបានដោយកីឡាករ Peerapat Kaminthong នៅនាទីទី២ កីឡាករ Korawich Tasa នៅនាទីទី៩ ខណៈគ្រាប់បាល់ទី៣ កីឡាករក្រុមទីម័រខាងកើត ទាត់ចូលទីខ្លួនឯក(Own Goal) នៅនាទីទី៤៥ ។ ដោយឡែកតង់ទី២ ក្រុម U-16ថៃ ក៏ព្យាយាមដាក់សម្ពាធរកគ្រាប់បាល់បន្ថែមដែរ ប៉ុន្ដែធ្វើមិនបានសម្រេច ព្រោះត្រូវរំខានដោយកីឡាករ U-16ទីម័រខាងកើត ។

ជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុម U-16ថៃ ឡើងឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្ន ព្រោះទើបប្រកួតបានម្ដង ។ ប៉ុន្ដែតំណែងកំពូលតារាងនេះ ត្រូវរង់ចាំអ៊ុតលទ្ធផការប្រកួតរវាងក្រុម U-16កម្ពុជា និងក្រុម U-16ប្រ៊ុយណេនាពេលបន្ដិចទៀតសិន ខណៈក្រុម U-16កម្ពុជា មាន ៣ពិន្ទុស្មើគ្នា ប៉ុន្ដែប្រសិនបើក្រុមគោព្រៃជំទង់កម្ពុជា យកឈ្នះក្រុមប្រ៊ុយណេបាន នោះកម្ពុជា នឹងឡើងឈរកំពូលតារាងមាន ៦ពិន្ទុច្រើនជាងគេវិញ ៕

GroupStage-Timor-Thailand

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ