Premier League, La Liga និង Serie A នឹងប្រើប្រាស់បាល់ Ordem 4 ថ្មីនៅរដូវកាលបន្ទាប់

ក្រុមហ៊ុនផលិតសម្ភារៈកីឡាករដ៏ល្បីនៅលើពិភពលោក Nike បានបង្ហាញបាល់ថ្មីដែលលីកកំពូលធំៗ ៣ នៅទ្វីបអឺរ៉ុបដែលនឹងប្រើប្រាស់សម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះ។

បាល់ថ្មី Ordem 4 នឹងត្រូវប្រើប្រាស់នៅលីកកំពូលនៃប្រទេស អង់គ្លេស La Liga និង Serie A សម្រាប់រដូវកាល 2016-17។

បាល់ថ្មីនេះមានពណ៌ខៀវ បៃតង និង ស្វាយ ដោយមានស្លាកសញ្ញាលីកនៅលើបាល់ជាមួយនឹងខ្សែពណ៌ខ្មៅនៅចន្លោះផងដែរ។

ក្លឹបតោខៀវ Chelsea និងហង្សក្រហម Liverpool បានចាប់ផ្តើមប្រើប្រាស់បាល់ក្នុងការហ្វឹកហាត់ហើយ៕

Odem 4 Nike

Chelsea-Training

Chelsea-Training (1)

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror.co

មតិយោបល់

Sponsor

អត្ថបទថ្មីៗ