ឯកឧត្តម សុខ អាន៖ «កីឡានៅ​តាម​សាលា​ជាថ្នាល​ធំណាស់​ក្នុង​ការ​ជ្រើសរើស​អ្នកមាន​ទេពកោសល្យ»

ភ្នំពេញ៖ ជាការពិតណាស់ ការស្វែងរកថ្នាលកីឡាករ កីឡាការិនីដែលមានសមត្ថភាពសម្រាប់ការដណ្ដើមមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនោះ មិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែបើធ្វើការប្រកួតចម្រាញ់នៅតាមសាលារៀន គឺងាយនឹងរកឃើញថ្នាលដែលមានទេពកោសល្យល្អៗច្រើនណាស់។ នេះបើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សុខ អាន ដែលជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានថ្លែងក្នុងការប្រកួតនាពេលកន្លងមក។

NIta-25-A-63-Full

ឯកឧត្តមបានបន្តថា៖ «កីឡានៅតាមសាលាជាថ្នាលធំណាស់ ក្នុងការជ្រើសរើសយកអ្នកមានទេពកោសល្យ ព្រោះទាល់តែមានថ្នាល និងមានការប្រកួតគ្រប់កម្រិតនៅតាមសាលាគឺពីថ្នាក់ក្រោម និងថ្នាក់លើបែបនេះទើបយើងអាចជ្រើសរើសអ្នកមានទេពកោសល្យដ៏ពិតប្រាកដសម្រាប់ត្រៀមឆ្នាំ ២០២៣»។

4bcab0dd-7822-4b30-8631-760dcc100b6c

លោកបណ្ឌិតសភាចារ្យ សុខ អាន បានប្រកាសប្រាប់ទៅស្ថាប័នពាក់ព័ន្ធថា៖ «ដើម្បីឲ្យការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អប្រសើរ កម្ពុជាត្រូវខិតខំបន្ថែមទៀត ដោយត្រូវមានផែនការ និងយុទ្ធសាស្រ្តច្បាស់លាស់ហើយទាមទារឲ្យមានកិច្ចសហការកាន់តែជិតស្និទ្ធ និងល្អប្រសើររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធពិសេសជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាជាតិ ទាំងអស់»។

13445825_508988445952054_6755796902520990039_n

ជាមួយគ្នានេះដែរ សម្រាប់កីឡាប៉េតង់ការប្រកួតនឹងរៀបចំឲ្យមានការប្រកួតនៅគ្រប់ខេត្តចាប់ពីឆ្នាំ២០១៦ នេះទៅដោយក្រសួងនឹងរៀបចំឲ្យមានការប្រកួតកីឡាប៉េតង់ក្របខណ្ឌសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីជ្រើសរើសយុវកីឡាករនិងកីឡាការិនី ដែលមានអាយុក្រោម ១៧ ឆ្នាំទៅបណ្តុះបណ្តាលបន្ថែមដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ៕

13502054_508988775952021_5966980385182335083_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ