ទស្សនារូបភាពក្លឹបបឹងកេតអង្គរ ទៅហ្វឹកហាត់នៅកីឡដ្ឋាន RSNម្សិុលមិញ

ជំនួបរវាងក្រុមខ្លាំងទាំងពីរបានមកដល់ហើយ សម្រាប់ការប្រកួតដ៏ស្វិតស្វាញ ដែលប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា បានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ដោយសារថា ក្នុងជំនួបនេះមានកីឡាករល្បីៗជាច្រើន ដែលនឹងបង្ហាញមុខក៏ដូចជាទេពកោសល្យរបស់ខ្លួន នៅលើទីលានវាលស្មៅ លាយឡំជាមួយនឹងសម្លេងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រ ដែលប្រិយបាននឹងកំពុងរង់ចាំ នឹងមកដល់នាពេលល្ងាចនេះ។ ដោយសារវាជាជំនួបមួយដ៏មានសារៈសំខាន់យ៉ាងដូច្នេះហើយ ទើបក្រុមទាំងពីរចាំបាច់នូវការទទួលបានជ័យជម្នះរៀងៗខ្លួន ជាក់ស្តែងក្រុមបឹងកេតអង្គរ ក៏បាននាំកីឡាកររបស់ខ្លួនមកធ្វើការហ្វឹកហាត់នៅឯកីឡដ្ឋានRSN របស់ក្លឹបម្ចាស់ផ្ទះ ភ្នំពេញក្រោន នារសៀលម្សិលមិញផងដែរ។

ចង់ដឹងសកម្មភាពហ្វឹកហាត់របស់ក្លឹបបឹងកេតអង្គរយ៉ាងណានោះ? មកទស្សនាទាំងអស់គ្នា!1

2

អត្ថបទ/រូបភាព​៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ