Thierry Henry សម្រេចចាកចេញពីក្លឹប Arsenal ក្រោយច្រានចោលសំណើរជាគ្រូក្រុម U-18

អតីតវីរៈបុរសរបស់ក្លឹប Arsenal និងក្រុមជម្រើសជាតិបារាំង កីឡាករ Thierry Henry បានសម្រេចិត្តចាកចេញពីក្លឹប Arsenal ហើយបន្ទាប់ពីបដិសេធការផ្តល់ឱកាសឲ្យលោកធ្វើជាគ្រូក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំនោះ។

កីឡាករ Henry វ័យ ៣៨ ឆ្នាំ ត្រូវបានអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger ផ្តល់ឱកាសការងារហើយបានប្រាប់ថាអតីតកីឡាកររូបនេះមិនអាចធ្វើជាអ្នកវិភាគនៅលើទូរទស្សន៍បាននោះទេប្រសិនជាទទួលការងារនេះ។

យ៉ាងណាក៏ដោយ កីឡាករដែលរក្សាកំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេរូបនេះ បានបដិសេធចំពោះសំណើរនេបើទោះបីជារូបគេបានធ្វើការជាមួយក្រុមយុវជនក្លឹប Arsenal ក្នុងនាមជាគ្រូកាន់ Uefa A Licence course ក៏ដោយ ព្រោះគេបានអះអាងថា គេមិនអាចឈប់ពីការងារជាអ្នកវីភាគនៅលើទូរទស្សន៍បាននោះទេ។

ជាមួយគ្នានេះដែរ អតីតប្រធានក្រុមក្លឹប Arsenal លោក Tony Adams វ័យ ៤៩ ឆ្នាំនឹងទទួលការងារជាគ្រូក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំនេះ។ ចំណែកឯអតីតខ្សែការពារ Steve Bould ក៏នឹងធ្វើជាជំនួយការរបស់លោក Wenger ខណៈកីឡាករ Freddie Ljungberg នឹងធ្វើការជាមួយក្រុមយុវជនអាយុក្រោម ១៦ ឆ្នាំ។ ដូច្នេះសម្រាប់កីឡាករ Henry ត្រូវតែស្វែងរកក្រុមមួយដើម្បីដឹកនាំពុំនោះទេគេនឹងមិនអាចទទួលបាន Pro Licence បន្តទៀតឡើយ៕

Thierry-Henry

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ