សិង្ហបុរីក្រសោបបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតវាយប៉េងប៉ុងជើងឯកយុវជនអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី២២ ឬ 22nd South East Asia Junior and Cadet Table Tennis Championships ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបានបញ្ចាប់ដោយជោគជ័យហើយបន្ទាប់ពីបានឆ្លងកាត់ការប្រកួតចាប់តាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។

IMG_7305 copy

នៅក្នុងការប្រកួតដែលមានការចូលរួមពីសំណាក់ក្រុមកីឡាករ កីឡាការិនីវ័យក្មេងប្រមាណជាជាង ១២០រូប មកពីប្រទេសទាំង៧ នេះបានបញ្ចប់ទៅដោយក្រុមអត្តពលិកនៃប្រទេសសិង្ហបុរីបានទទួលមេដាយច្រើនជាងគេបំផុតពោលគឺបានក្រសោបយកមេដាយមាសស្ទើរតែទាំងអស់តែម្តង។

_MG_2772

លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មានប្រសាសន៍ថា៖ «នេះជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជាដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះជាលើកទី២ ហើយជាឱកាសដ៏ល្អមួយដែលកីឡាករ និងកីឡាការិនីកម្ពុជាបានរៀនសូត្របន្ថែមទៀតពីបណ្តាអត្តពលិកនៃប្រទេសដទៃទៀត ដែលប្រទេសទាំង ៧ ដែលចូលរួមនេះមានកីឡាករ-កីឡាការិនីសរុបចំនួនជាង១២០នាក់ ហើយសម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះមានកីឡាករអាយុក្រោម១៨ឆ្នាំ ៥នាក់ អាយុក្រោម១៥ឆ្នាំ ៥នាក់ និងកីឡាការិនីអាយុក្រោម១៨ឆ្នាំ ៣នាក់ផងដែរ។»

_MG_2720

ជាមួយគ្នានេះផងដែរ លោក Chan Foong Keong អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់អាស៊ីអាគ្នេយ៍បានលើកឡើងដែរថា៖ «នេះជាកម្មវិធីដ៏ល្អមួយសម្រាប់កីឡាករវ័យក្មេងរបស់យើង ដោយពួកគេបានបញ្ចេញសមត្ថភាពនៅក្នុងការប្រកួតប្រជែងថ្នាក់តំបន់មួយនេះ ខ្ញុំសូមអរគុណ និងសូមកោតសរសើរចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយខ្ញុំមានក្តីរំពឹងថា អត្តពលិកកម្ពុជាវ័យក្មេងទាំងនេះនឹងទទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀតពីព្រឹត្តិការណ៍នេះ បើទោះបីជាពួកគេមិនទទួលបានមេដាយក៏ដោយ ប៉ុន្តែការខិតខំ និងការហ្វឹកហាត់បានល្អនឹងអាចធ្វើឱ្យពួកគេក្លាយជាកីឡាករដ៏ឆ្នើមនាពេលអនាគត និងអាចបង្ហាញសមត្ថភាពនៅក្នុងការេប្រកួតធំៗដូចជាសុីហ្គេមជាដើម ពីព្រោះនាអតីតកាលកម្ពុជាគឺជាប្រទេសដ៏ខ្លាំងមួយនៅក្នុងវិស័យកីឡានេះ។»

_MG_2819

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះដែរ ប្រទេសសិង្ហបុរីគឺជាប្រទេសដែលបានទទួលមេដាយនាំមុខគេដោយទទួលបានមេដាយសរុបចំនួន២១ (មាស១០ ប្រាក់៥ សំរិទ្ធ៦) តាមពីក្រោយដោយប្រទេសថៃដែលដណ្តើមបានមដាយសរុប១២ (មាស២ ប្រាក់១ សំរិទ្ធ៩) រីឯប្រទេសម៉ាឡេស៊ីទទួលបានមេដាយសរុប៨ (មាស១ ប្រាក់៣ សំរិទ្ធ៤) ចំណាត់ថ្នាក់លេខ៤បានទៅប្រទេសវៀតណាមដែលទទួលបានមេដាយសរុប៧ (ប្រាក់៤ សំរិទ្ធ៣) ចំណែកឯប្រទេសហ្វីលីពីនក៏ទទួលបានមេដាយសំរិទ្ធ៤ ផងដែរ ខណៈដែរប្រទេសកម្ពុជា និងឡាវ មិនទទួលបានមេដាយនោះទេ៕

_MG_2757

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ