Rio 2016: កីឡាកររត់ប្រណាំងដ៏ល្បីល្បាញ Usain Bolt នឹងទៅចូលរួមអូឡាំពិកទោះបីរងរបួសកាលពីពេលថ្មីៗក៏ដោយ

កីឡាករ Usain Bolt នឹងចូលរួមប្រកួតព្រឹត្តិកាណ៍អូឡាំពិកពិភពលោកនៅទីក្រុង Rio ប្រទេសប្រេស៊ីលដើម្បីការពារតំណែងជើងឯកក្នុងចម្ងាយ ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ ព្រមទាំង ៤x១០០ ម៉ែត្រ ក្រោយត្រូវបានជាប់ឈ្មោះទៅចូលរួមអូឡាំពិកជាមួយអត្តពលិក ៦៣ រូបផ្សេងទៀតដែលតំណាងឱ្យប្រទេសចាម៉ៃកានោះ។

គួររំលឹកថា កីឡាកររូបនេះបានទទួលរងរបួស hamstring កាលពីពេលថ្មីៗនៅក្នុងការប្រកួតថ្នាក់ជាតិ ប៉ុន្តែរបួសនេះមិនមែនជាឧបសគ្គក្នុងការហាមឃាត់រូបគេមិនឱ្យជាប់ឈ្មោះទៅចូលរួមអូឡាំពិកនោះទេ។

Usain Bolt ដែលជើងឯកអូឡាំពិក ៦ សម័យកាលមកហើយនោះ នឹងត្រូវចូលខ្លួនមកការពារកំណត់ត្រា ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ របស់ខ្លួនជាមួយនិងអត្តពលិកជនជាតិចាម៉ៃកាទាំង៦៣ រូបផ្សេងទៀត៕

Usain Bolt

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ