AFF U-16៖ ជំនួបរវាងម៉ាឡេសុី និងហ្វីលីពីនត្រូវពន្យាពេលខណៈកីឡាករម៉ាឡេស៊ី ១១នាក់ពុលអាហារ

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់យុវជនក្រោមអាយុ ១៦ឆ្នាំ AFF U-16 Championship ឆ្នាំ២០១៦ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចពន្យាពេលការប្រកួតរវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំម៉ាឡេស៊ី(U-16) និងក្រុម U-16 ហ្វីលីពីន ពីម៉ោង ៣:៣០នាទីរសៀលនេះ ទៅប្រកួតនៅម៉ោង ៩:៣០នាទីយប់វិញ នៅលើទីលានពហុកីឡដ្ឋានជាតិ។ នេះបើយោងតាមសម្ដីលោក ចាន់ មិថុនា មន្ដ្រីសារព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

13627133_1265889606757042_7977317166929146110_n

គួរបញ្ជាក់ថា ការប្រកាសពន្យាពេលប្រកួតរវាងក្រុម U-16ម៉ាឡេស៊ី និងក្រុម U-16ហ្វីលីពីនត្រូវបានធ្វើឡើងស្របពេលកីឡាករយុវជនម៉ាឡេស៊ី ១១នាក់ បានពុលអាហារ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ជាមួយគ្នានេះដែរ កាលពីម៉ោងប្រមាណ ១២យប់រំលងអាធ្រាតយប់មិញឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ដ្រីបាល់ទាត់អាស៊ានមួយចំនួន ក៏បានទៅសួរសុខទុក្ខកីឡាករម៉ាឡេស៊ី នៅមន្ទីរពេទ្យកាល់ម៉ែត្រនោះផងដែរ ។

13645317_1265889543423715_5094393462713121771_n (1)

លោក ចាន់ មិថុនា បានឲ្យដឹងថា ចំពោះកម្មវិធីប្រកួតថ្មីក្នុងពូលA សម្រាប់ថ្ងៃទី១២ ខែកក្កដានេះ រួមមានក្រុម U-16 វៀតណាម ត្រូវជួប U-16 អូស្ដ្រាលី នៅទីលានស្ដាតចាស់ បានលើកទៅប្រកួតនៅទីលានពហុកីឡដ្ឋាន នាវេលាម៉ោង ៣:៣០នាទីរសៀលនេះ ។

ចំណែកក្រុម U-16សិង្ហបុរី ប៉ះ U-16មីយ៉ាន់ម៉ា គឺធ្វើនៅពហុកីឡដ្ឋានជាតិដដែលនាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ ។ ដោយឡែកក្រុមU-16ម៉ាឡេស៊ី ដែលត្រូវជួប U-16ហ្វីលីពីន វេលាម៉ោង ៣:៣០នាទីរសៀលនេះ ត្រូវលើកទៅប្រកួតនៅម៉ោង ៩:៣០នាទីយប់វិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ