ខ្សែប្រយុទ្ធ សៀង ចន្ធា ទទួលស្គាល់កំហុសទោះជួយ U-16កម្ពុជា ឈ្នះឡាវ ៣-១ ក៏ដោយ

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ថ្វីត្បិតរកបាន ២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំ(U-16)យកឈ្នះក្រុម U-16ឡាវ ដោយលទ្ធផល ៣-១ កាលពីយប់មិញ ប៉ុន្ដែគេបានសម្ដែងការសោកស្ដាយដែលមិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវលើសពី ២គ្រាប់ គ្រាដែលឱកាសមានច្រើននៅក្នុងការប្រកួតបើកឆាកពូលB នៃពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំប្រចាំតំបន់អាស៊ាន AFF U16 Championship ឆ្នាំ២០១៦នេះ ។

IMG_8440-copy

ក្រោយជួយក្រុមយុវជនម្ចាស់ផ្ទះកម្ពុជា ទទួលបាន ៣ពិន្ទុពេញកាលពីយប់មិញ សៀង ចន្ធា បាននិយាយថា «ការប្រកួតនេះខ្ញុំអត់មានភ័យអីទេ ព្រោះខ្ញុំធ្លាប់មានប្រកួតអន្ដរជាតិជាច្រើន ប៉ុន្ដែនេះជាកំហុសរបស់ខ្ញុំ ដែលទាត់មិនចូល» ។

13652678_852043654927589_1940503349_n

ការលើកឡើងបែបនេះ គឺបន្ទាប់ពី ចន្ធា មានឱកាសរកគ្រាប់បាល់ជាច្រើនលើកក្នុងតង់ទី១ ប៉ុន្ដែគេធ្វើសម្រេចបានតែ ១គ្រាប់ ។ ប៉ុន្ដែទោះជាយ៉ាងណាគេក៏រកបានគ្រាប់បាល់ទី២ របស់ខ្លួនក្នុងតង់ទី២ មុននឹងគ្រូបង្វឹកជនជាតិជប៉ុនលោក Inous Kazunori សម្រេចប្ដូរគេចេញនៅចុងម៉ោងផងដែរ។

13607024_1763669153870585_8870529201508633479_n

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះក្រុម ក្រុម U-16 ទីម័រខាងកើត កំពុងឈរកំពូលតារាងពូលB បន្ទាប់ពីយកឈ្នះក្រុមយុវជនប្រ៊ុយណេ ៣-០ កាលពីម្សិលមិញ។ ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា គឺឈរលេខ២ ប៉ុន្ដែមាន ៣ពិន្ទុស្មើគ្នា គ្រាដែលក្រុមការពារតំណែងជើងឯកថៃ ដែលស្ថិតក្នុងពូលB ជាមួយគ្នាមិនទាន់បានធ្វើការប្រកួតនោះទេ ។ ចំណែកកម្មវិធីប្រកួតពូលA ល្ងាចនេះវិញ រួមមាន៖ ក្រុម U-16ហ្វីលីពីន ប៉ះក្រុម U-16ម៉ាឡេស៊ី និងក្រុម U-16វៀតណាម ប៉ះក្រុម U-16អូស្ដ្រាលី នៅស្ដាតអូឡាំពិក ខណៈក្រុម U-16សិង្ហបុរី ជួបក្រុម U-16មីយ៉ាន់ម៉ា នៅស្ដាតចាស់៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ