សំបុត្រមានលក់ហើយ! សម្រាប់ការប្រកួតMCL រវាងក្លឹបភ្នំពេញក្រោន ជួបជាមួយនឹងក្លឹបបឹងកេតអង្គរ

ក្នុងជំនួបក្រុមធំទាំងពីរនៅកម្ពុជា ក្នុងកម្មវិធីមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នេះ នៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន នាវេលាម៉ោង៦៖០០ នាទីល្ងាច។ យ៉ាងណាមិញ សម្រាប់សំបុត្រចូលទស្សនាការប្រកួតមួយនេះ បានដាក់លក់ហើយនៅការិយាល័យក្នុងកីឡដ្ឋានRSN។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ក្លឹបភ្នំពេញក្រោន បានឱ្យដឹងយ៉ាងដូច្នេះថា”សំបុត្រចូលរួមទស្សនាមានហើយសម្រាប់ ការបើកការប្រកួតមិត្តហ្វូនខេមបូឌានលីក ២០១៥ ដែលជាជំនួបរវាង ក្លឹបភ្នំពេញក្រោន នឹងក្លឹបបឹងកេតអង្គរ ដែលការប្រកួតចាប់ផ្តើមឡើងនាវេលាម៉ោង ៦៖០០នាទីល្ងាច នាកីឡដ្ឋាន RSN ។ ប្រសិនបើប្រិយមិត្តមានបំណងចង់ជាវសំបុត្រ ដើម្បីចូលទស្សនា អាចរកជាវបាននៅ ការិយាល័យ( Office) នៃកីឡដ្ឋាន RSN រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ព្រឹក ដល់៥ ល្ងាច អំឡុងពេលថ្ងៃនេះ និងថ្ងៃស្អែក។ ដោយឡែកតម្លៃសំបុត្រ ៤០០០រៀល សម្រាប់កន្លែងអង្គុយមានដំបូល(grandstand) និងតម្លៃ២០០០រៀល សម្រាប់កន្លែងអង្គុយគ្មានដំបូល។ រាល់ការជាវសំបុត្រនីមួយៗនឹងទទួលបាននូវ កូនសៀវភៅមួយក្បាល ដែលបង្ហាញពីប្រវត្តិរបស់ក្លឹបភ្នំពេញក្រោន ប្រវត្តិនៃការប្រកួត​ ព្រមទាំងកាលវិភាគសម្រាប់ការប្រកួតទៀតផង។ នៅថ្ងៃប្រកួតកីឡដ្ឋាន RSN នឹងមានបើកច្រកសម្រាប់ចូលទស្សនាពីរផងដែរ។ យើងសូមសំណូមពរចំពោះអ្នកគាំទ្រក្លឹបបឹងកេតអង្គរទាំងអស់ សូមចូលតាមច្រកខាងត្បូង ដើម្បីឱ្យអ្នកគាំទ្រទាំងអស់បានអង្គុយជុំគ្នា ដោយឡែកច្រកចូលឈៀងខាងត្បូង សម្រាប់អ្នកដែលមានសំបុត្រអង្គុយកន្លែងមានដំបូល”។

11214066_1058092280884962_3663512924832498422_n

ចុះប្រិយមិត្តជាអ្នកគាំទ្រក្លឹបមួយណាដែរ? តោះ! ទៅលើកទឹកចិត្តក្រុមរបស់ប្រិយមិត្តទាំងអស់គ្នា!

11219398_1058092300884960_3330951018298957704_nអត្ថបទ៖ បារាំង

រូបភាព៖ Phnom Penh Crown

មតិយោបល់

Sponsor

អត្ថបទថ្មីៗ