ដល់ពេលដែលក្រុមតេន្នីសកម្ពុជាត្រូវបញ្ចេញថ្វីដៃក្នុងព្រឹត្តិការណ៍ Davis Cup នៅអុីរ៉ង់ហើយ

ភ្នំពេញ៖ សម្រាប់ការប្រកួតកីឡាវាយកូនបាល់ជើងឯកពិភពលោក នៃព្រឹត្តិការណ៍ Davis-Cup អាស៊ី-អូសេអានីក្រុម៣ ដើម្បីដណ្ដើមកៅអីក្រុម២ ឆ្នាំ២០១៧ បានបែកចែកពូលប្រកួតរួចរាល់ហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងមួយចំនួន រួមមានស៊ីរី លីបង់ កាតា និងសិង្ហបុរី ខណៈក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ស្ថិតក្នុងពូលA ។

Davis-Cup-Banner

នៅក្នុងពូលB ក្រុមកីឡាវាយកូនបាល់ស៊ីរី គឺជាក្រុមខ្លាំងមួយ ដែលធ្លាប់យកឈ្នះក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៥ ហើយក៏មានចំណាត់ថ្នាក់ពិភពលោកលើកម្ពុជាផងដែរ។ ដោយឡែកក្រុមជម្រើសជាតិលីបង់ ក៏មិនធម្មតា ទោះបីលីបង់ និងកម្ពុជាមិនសូវបានជួបគ្នាក្នុងព្រឹត្តិការណ៍ Davis-Cup នេះក៏ដោយ ប៉ុន្ដែចំណាត់ថ្នាក់ពិភពលោករបស់កីឡាវាយកូនបាល់លីបង់ក៏ល្អជាងកម្ពុជាដែរ។

pic-overview

លោកទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនបាល់បានបង្ហាញនូវការជឿជាក់ថា កម្ពុជានឹងរកបានឱកាសឡើងទៅលេងក្រុម ២នាឆ្នាំក្រោយជាមិនខាន ស្របពេលដែលលោក Braen Aneiros ដែលជាគ្រូបង្វឹករបស់កម្ពុជាបាននិយាយដែរថាកីឡាកររបស់លោកមានសុខភាពល្អណាស់ ហើយកម្លាំង និងបច្ចេកទេសគ្រប់គ្រាន់ដូច្នេះលោកជឿជាក់ថាគេនឹងជួបសំណាងល្អនៅក្នុងព្រឹត្តិការណ៍នេះ។

bun-kenny

ជាមួយគ្នានេះដែរ កីឡាករ ម៉ម ផល្គុណ ដែលជាប្រធានក្រុមកីឡាករវាយកូនបាល់កម្ពុជាបានរាយការណ៍ពីទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ដែលជាកន្លែងប្រកួត Davis Cup ក្រុម ៣តំបន់អូសេអានីឱ្យដឹងថា នៅទីនោះគឺជាតំបន់ដែលមានសម្ពាធ អុកស៊ីហ្សែន ខណៈដែលក្រុមកម្ពុជារួមមានកីឡាករ ៥ រូបគឺ ម៉ម វិទូដែលជាប្អូនប្រុសរបស់លោក កីឡាករប៊ុន កេន្នី, តាន់ នីសាន់ និង ឡុងសំនៀង បានមកផ្សាំជីវិតនៅប្រទេសអ៊ីរ៉ង៥ថ្ងៃហើយ។ អ្វីៗគឺស្ថិតក្នុងស្ថានភាពធម្មតាហើយមុនថ្ងៃប្រកួតមកដល់ពួកគេបានខិតខំហ្វឹកហាត់នៅលើទីលានដីក្រហមដែលជាទីលានសម្រាប់ប្រកួតនោះ។

13620976_1406277539388405_7905110162799699540_n

យោងតាមគេហទំព័ររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ថ្នាក់ពិភពលោកខាងលើ នៅមិនទាន់បញ្ជាក់ពីកម្មវិធីប្រកួតច្បាស់លាស់នោះទេខណៈតាមគម្រោងការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់។ ដោយឡែកក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ស្ថិតក្នុងA គឺមាន ៤ប្រទេសដូចជាទួកមេនីស្ថាន ហុងកុង និងប្រទេសប៉ាស៊ីហ្វិកអូសេអានី ។

26-story-1_0

គួរបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាតំណាងប្រទេសផ្សេងៗនេះ គឺដើម្បីប្រជែងកៅអីក្រុម២ ឆ្នាំ២០១៧ ។ ប៉ុន្ដែក្នុងចំណោម ៩ប្រទេសមានតែ ២ក្រុមប៉ុណ្ណោះ ដែលអាចឆ្លងផុតក្រុម៣ ឡើងទៅក្រុម២ បានសម្រាប់ក្រុមឈ្នះការប្រកួតជម្រុះក្នុងពូលរហូតឡើងវគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែកក្រុមដែលមានពិន្ទុតិចជាងគេ ២ក្រុមនឹងត្រូវធ្លាក់ទៅក្រុម៤ នាឆ្នាំ២០១៧ វិញ៕

1427211065

អត្ថបទ៖ បុត្រា និង វ៉ាន្នី

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ