Thai League: លទ្ធផល និង តារាងពិន្ទុសរុបសប្តាហ៍ទី ២១

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ ឬ Toyota Thai League សប្តាហ៍ទី ២១ ពោពេញដោយភាពភ្ញាក់ផ្អើល។ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ក្លឹប Sisaket បានយកឈ្នះលើក្លឹប Osotspa Samutprakan ក្នុងលទ្ធផល ៥-១ ខណៈ ក្លឹប Chonburi បានយកឈ្នះលើក្លឹប Chainat Hornbill រហូតដល់ទៅ ៧-២ នៅក្នុងផ្ទះរបស់ខ្លួន។ ក្នុងនោះផងដែរ តោះបីជាក្លឹប Chainat បានចាញ់ក៏ពិតមែន តែកីឡាករចំណូលថ្មី Florent Sinama Pongolle ក៏រកបានមួយគ្រាប់ក្នុងការប្រកួតដំបូងរបស់ខ្លួនផដែរ ស្របពេលដែលក្លឹប Buriram United បានយកឈ្នះលើក្លឹប Suphanburi ក្នុងលទ្ធផល ២-១។

ចំណែកឯការប្រកួតនៅថ្ងៃអាទិត្យវិញ ការប្រកួតសំខាន់គឺរវាងក្លឹបដែលកំពុងឈនៅលេខ ១ Muangthong United បានត្រឹមស្មើគ្នាជាមួយក្លឹបដែលកំពុងឈនៅលេខ ២ Bangkok United ក្នុងលទ្ធផល ៣-៣។ នៅក្នុងការប្រកួតដ៏តឹងតែងនេះក្រុមម្ចាស់ផ្ទះ Bangkok United ជាក្រុមរកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Jaycee នៅនាទីទី ៩ តែការនាំមុខនេះបានតែ ១១ នាទីប៉ុណ្ណោះដោយមកនៅនាទីទី ២០ កីឡាករ Chanathip រកបានគ្រាប់បាល់តាមស្មើវិញឲ្យក្លឹប Muangthong United។ មុនការប្រកួតតង់ទី១ បញ្ចប់ ៤ នាទីខ្សែប្រយុទ្ធដ៏ឆ្នើមកីឡាករ Adisak រកបានគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវវិញបានសម្រេចនៅនាទីទី ៤១។ ចូលតង់ទី២ នៅនាទីទី ៦២ កីឡាករ Boskovic រកបានគ្រាប់បាល់តាមស្មើវិញ តែ ៧ នាទីក្រោយមកកីឡាករ Adisak រកបានគ្រាប់ទី២ ក្នុងការប្រកួតបានសម្រេចនៅនាទីទី ៦៩ តែក្រុម Bangkok United នៅតែព្យាយាមសម្រុករហូតដល់នាទីទី ៧២ កីឡាករ Ekkachai រកបានគ្រាប់បាល់ទី៣ ជួយឲ្យក្រុមម្ចាស់ផ្ទះស្មើគ្នាក្នុងការប្រកួតសប្តាហ៍ទី ២១ នេះ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ២១៕

13600026_1737992756482093_6412558633121055760_n

13606960_1738479589766743_2176456066353610192_n

13599886_1738480929766609_5905745904626781893_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ