ប្រធានសហព័ន្ធសីប៉ាក់តាក្រ ចង់ដាក់កីឡានេះទៅក្នុងកម្មវិធីអប់រំកាយ និងកីឡា

នូ មករា July 1, 2016


ភ្នំពេញ៖ លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បានលើកឡើងនៅក្នុងពិធីបិទការប្រកួតសីប៉ាក់តាក្រជម្រើសជាតិ កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញថា លោកមានបំណង នឹងស្នើឱ្យដាក់កីឡាមួយនេះទៅក្នុងកម្មវិធីអប់រំកាយ និងកីឡា សម្រាប់សិស្សានុសិស្សបានហ្វឹកហាត់ និងដើម្បីជាការបង្កើនចំនួនធនធានមនុស្សក្នុងផ្នែកកីឡាមួយនេះផងដែរ។

ជាមួយគ្នានេះ លោកបានបន្តថា៖ «ក្នុងការប្រកួតជើងឯកថ្នាក់ជាតិចាប់ឆ្នាំក្រោយៗទៅគ្រប់បណ្តាក្លឹបទាំងអស់ត្រូវធ្វើការប្រកួតសម្រាំងជ្រើសរើសយកតែកីឡាករកីឡាការិនីដែលមានសក្តានុពលរបស់ខ្លួនឲ្យមកចូលរួម ប្រកួតជើងឯកថ្នាក់ជាតិប៉ុណ្ណោះ។ ទាល់តែយើងធ្វើបែបនេះទើបសហព័ន្ធអាចស្វែងរកកីឡាករល្អដែលមានទេពកោសល្យសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍នានាទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិបាន។»

13509008_855071134597104_1459491847940174310_n

ដើម្បីសម្រេចគោលដៅនេះ លោកប្រធានសហព័ន្ធក៏កំពុងតែពិភាក្សាគ្នាជាមួយអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាដើម្បីធ្វើយ៉ាងណាអាចដាក់បញ្ចូលកីឡាសីប៉ាក់តាក្រចូលទៅក្នុងកម្មវិធីសិក្សារដ្ឋនាថ្ងៃអនាគតដើម្បីស្វែងរកធនធានកីឡាករកីឡាការិនីចេញពីសាលារៀន។

d32dd4365ca953a3a6fda4691ffddbef

លោកបានបញ្ជាក់ថា សហព័ន្ធនឹងស្នើដាក់វិញ្ញាសាសីប៉ាក់តាក្រទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងក្នុងឆ្នាំ២០១៧ ខាងមុខនេះហើយលោកនឹងបើកឲ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្វឹកជាតិ និងអន្តរជាតិជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៧ តទៅជាពិសេសគឺការចុះទៅពង្រឹងសមត្ថភាពបានបណ្តា ខេត្ត រហូតដល់ការប្រកួតស៊ីហ្គេមមកដល់។

551

លោកបានបន្ថែមថា ការលេងកីឡានាំមកនូវសុខភាពល្អទាំងផ្លូវកាយ និងចិត្ត សាមគ្គីភាព មិត្តភាព និងសេចក្តីថ្លៃថ្នូរជាពិសេសវាជួយជំរុញដល់សេដ្ឋកិច្ចសង្គមជាតិ និងសេដ្ឋកិច្ចគ្រួសារម្យ៉ាងទៀតវាជួយកាត់បន្ថយនូវភាពអសកម្មមួយចំនួននៅក្នុងសង្គមថែមទៀតផង៕

អត្ថបទ៖ ជីងឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត