ស្ថានទូតបារាំងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពីរនៅភ្នំពេញដើម្បីអបអរការប្រកួត EURO 2016

នូ មករា June 21, 2016


ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរការប្រកួតបាល់ទាត់ពានរង្វាន់ EURO 2016 នៅប្រទេសបារាំង ដែលមាន ២៤ក្រុមចូលរួមនោះ ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍បាល់ទាត់ចំនួនពីរនៅរាជធានីភ្នំពេញដែលទី១៖ គឺអញ្ជើញសមាសភាពកីឡាករចម្រុះមកពីស្ថានទូតនៃប្រទេសនានាដែលចូលរួមការប្រកួត EURO 2016 មកប្រកួតមិត្តភាពលើទីលាន KB នាវេលាម៉ោង ៥ល្ងាចថ្ងៃទី២១ ខែមិថុនានេះ និងទី២ គឺរៀបចំពិធីសំណេះសំណាលរវាងកុមារមកពីអង្គការតារ៉ាម៉ាណា និងអង្គការគ្រួសារថ្មីប្រមាណ ៥០នាក់ដើម្បីចូលរួមស្ដាប់ដំបូន្មានល្អៗពាក់ព័ន្ធនឹងវិស័យបាល់ទាត់ពីកីឡាករអាជីពនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។

UEFA_EURO2016_HOSPITALITE_VIP_HOMEPAGE

គួរបញ្ជាក់ថា បច្ចុប្បន្ននេះព្រឹត្តិការណ៍ EURO 2016 បានរកឃើញក្រុមកក់កៅអីវគ្គ ១៦ចុងក្រោយចំនួន ៧ក្រុមហើយដូចជាក្រុមម្ចាស់ផ្ទះបារាំង, អេស្ប៉ាញ, អ៊ីតាលី, ស្វីស, អង់គ្លេស, វ៉ែលស៍, និងក្រុមជម្រើសជាតិស្លូវ៉ាគី ដែលកំពុងត្រៀមខ្លួនប្រកួតវគ្គ ១/៨ផ្ដាច់ព្រ័ត្រ ឬវគ្គចាញ់ធ្លាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ខាងមុខជាបន្ដទៀត៕

13514520_841826172616004_1039571937_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត