NOCC រៀបចំការប្រកួតវាយសីមិត្តភាពអបអរពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

នូ មករា June 15, 2016


អត្ថបទ៖ ដើម្បីរឹតចំណងមិត្តភាពការងារឱ្យកាន់តែល្អថែមមួយកម្រិតទៀតនោះ មន្ត្រី និងបុគ្គលិកស្ម័គ្រចិត្តនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំការប្រកួតវាយសីមិត្តភាពរវាងមន្ត្រីកីឡារបស់សហព័ន្ធ និងមន្ត្រីកីឡាកីឡាផ្សេងៗមួយចំនួនទៀត ហើយបើតាមមន្ត្រីរបស់ NOCC បានឱ្យដឹងថា ការប្រកួតវាយសីមិត្តភាពនេះ មន្ត្រីបុគ្គលិករបស់ NOCC បានផ្ដួចផ្ដើមជាលើកទី២ហើយ ខណៈដែលលើកនេះ មានការចូលរួមប្រកួតពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិកាក្រសួងព័ត៌មាន ផងដែរ។ ប្រភពដដែលបានបន្តថា មិនត្រឹមតែជាការប្រកួតមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្រកួតមួយដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ និង អបអរសាទរទិវាអូឡាំពិកលើកទី១២២ ផងដែរ។

13427926_1325181130829979_1641651639576904291_n

គួបញ្ជាក់ផងដែរថា តាមការបញ្ជាក់របស់គណៈកម្មាការរៀបចំបានឱ្យដឹងថា  រាល់សមាជិកនៃក្លឹបវាយសី NOCC Badminton Family ទាំងអស់ដែលបានចុះឈ្មោះចូលរួមប្រកួតវាយសីនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សូមមកចូលរួមចាប់ឆ្នោតរកដៃគូប្រកួតរបស់ខ្លួននាម៉ោង ១៧:៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ជាកំហិត។ ក្នុងករណីកីឡាករមិនបានអញ្ជើញមកសាម៉ីខ្លួនត្រូវទទួល យកលទ្ធផលដែលគណ:កម្មាការរៀបចំទុកឲ្យដោយមិនមានការតវ៉ាឡើយ។ ការចាប់ឆ្នោតនេះនឹងធ្វើឡើងក្នុងសាលកីឡាគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយអត្តពលិកគ្រប់រូបត្រូវបង់សិទ្ធិចូលរួមប្រកួតនាពេលនោះជាចាំបាច់ ក្នុងម្នាក់ៗបង់ថ្លៃ ២០ដុល្លារ យ៉ាងតិច៕

13344521_1325181207496638_694977128373023358_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត