ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបន្តដំណើរឆ្ពោះទៅកាន់វិទ្យាល័យបីទៀតនៅរាជធានីភ្នំពេញ

នូ មករា May 24, 2016


បន្ទាប់ពីព្រឹត្តិការណ៍ចលនាកីឡាអូឡាំពិកដែលត្រូវបានប្រារព្ធធ្វើជាលើកដំបូងនៅកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់កាលពីព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភានៅក្នុងបរិវេណនៃវិទ្យាល័យបាក់ទូករួចមក គណៈកម្មាធិការអូឡាំពិកកម្ពុជានឹងរៀបចំឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀតទៅតាមគម្រោងដែលបានគ្រោងទុកដោយចលនាកិឡាអូឡាំពិកនឹងធ្វើដំណើរទៅកាន់វិទ្យាល័យមួយចំនួនទៀតនៅរាជធានីភ្នំពេញទៅតាមកាលបរិច្ឆេទដែលមានដូចខាងក្រោម៖

  • វិទ្យាល័យហ៊ុន សែន ជម្ពូវ័ន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦
  • វិទ្យាល័យឥន្ទ្រទេវី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦
  • វិទ្យាល័យព្រះសុីសុវត្ថិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦
  • ពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦

ដោយក្រៅពីដើម្បីផ្សព្វផ្សាយអំពីកីឡា និងបំផុសឱ្យយុវវ័យមានការចូលរួមក្នុងវិស័យកីឡាឱ្យបានកាន់តែច្រើននោះ ព្រឹត្តិការណ៍នេះក៏ត្រូវបានធ្វើឡើងដើម្បីដើម្បីស្វែងរកក្រុមជើងខ្លាំងឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្តើមយកជ័យលាភីសម្រាប់វិទ្យាល័យរបស់ខ្លួនដែលមានទំហំទឹកប្រាក់សរុបចំនួន ១០០០០ដុល្លារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់សាលា រឺក្នុងការអភិវឌ្ឍន៍បណ្ណាល័យជាដើម។

សូមបញ្ជាក់ថា នេះគឺជាកម្មវិធីកីឡាអន្តរជាតិមួយដែលបានរៀបចំឡើងនៅជុំវិញពិភពលោក ក្នុងគោលដៅលើកកម្ពស់សុខភាព និងគុណភាពនៃការរស់នៅ តាមរយៈការលេងកីឡា ដោយផ្ដោតពិសេសលើមនុស្សជំនាន់ក្រោយ ពោលគឺយុវជន និងវ័យជំទង់។

នៅក្នុងព្រឹត្តិការណ៍កិីឡាអូឡាំពិកនៅវិទ្យាល័យបាក់ទូកកាលពីថ្ងៃអាទិត្យនេះរួមមាន ការប្រកួតកីឡាទូទៅសម្រាប់សាធារណជន ការហាត់ក្បាច់គុណល្បុក្កតោ ការប្រកួតអាវ៉ង់ ការប្រកួតហ្គេមជាក្រុម ការគូរមុខ ការថតរូបកីឡា និង ការប្រកួតសម្រាប់សិស្សវិទ្យាល័យបាក់ទូក លើវិញ្ញាសាបាល់ទាត់ បាល់ទះ រត់ប្រណាំង ចោលដុំដែក លោតចម្ងាយ និងកាយសម្ព័ន្ធជាដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកចូលរួមអាចនឹងមានឱកាសទទួលបានរង្វាន់ជាសំភារៈកីឡាជាច្រើនដូចជា អាវយឺត មួក កងដៃ ក្រណាត់ជូតញើស ឧបករណ៍កីឡាតាមដានសុខភាពផងដែរ៕

13256019_497693610414871_459383082678022155_n

13267762_497694433748122_5921850176675271181_n

13256019_497693610414871_459383082678022155_n

13256449_497693463748219_9456037376843146_n

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត