ចំណេះដឹងអំពីសុខភាព៖ មធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការរក្សារូបរាងកាយរបស់អ្នក

នូ មករា May 17, 2016


សុខភាព និងរូបរាងកាយគឺជាចំណែកមួយដ៏សំខាន់នៃសម្រស់ និងជីវិតរស់នៅរបស់មនុស្សគ្រប់ៗរូប ហេតុនេះហើយការយកចិត្តទុកដាក់ក៏ដូចជាការថែទាំវត្ថុដ៏មានតម្លៃទាំងអស់នេះគឺជាចំណុចដ៏សំខាន់មិនអាចខ្វះបានឡើយ។ នៅក្នុងសម័យកាលដ៏ទំនើបនេះ មានមនុស្សមិនតិចទេដែលតែងតែប្រាថ្នាចង់បានសុខភាពល្អ រាងកាយមាំមួន សម្រស់ស្រស់ស្អាតសមសួន និងទាក់ទាញនោះ ក៏ប៉ុន្តែដើម្បីសម្រេចបំណងទាំងនេះតម្រូវឲ្យពួកគេត្រូវតែផ្តោតការគិតជាចម្បងដល់ការបរិភោគផងដែរ ដោយហេតុថាការបរិភោគដែលត្រឹមត្រូវនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេង ប៉ុន្តែប្រសិនបើអស់លោកអ្នកទទួលមិនបានត្រឹមត្រូវទេនោះ ទុក្ខទោសក៏នឹងកើតមានជាក់ជាមិនខាន។ មានមនុស្សជាច្រើនត្រូវទទួលរងនូវជម្ងឺរាប់សិបមុខ ឯអ្នកខ្លះទៀតទទួលបានមកវិញនូវរូបរាងធាត់ហួសបាត់អស់រូបរាង និងភាពស៊ិចស៊ីរបស់ខ្លួន។ ហេតុនេះហើយអាហារដែលលោកអ្នកទទួលទានមានទំនាក់ទំនងខ្លាំងបំផុតចំពោះសុខភាព និងរូងរាងកាយរបស់អ្នក ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះអាហារដែលអ្នកទទួលទានទេនោះវាប្រៀបបាននឹងការបំផ្លាញសម្រស់ខ្លួនឯងយ៉ាងដូច្នោះដែរ។ ដូច្នេះហើយអ្វីដែលសំខាន់ចំពោះអ្នកដែលអ្នកគួរធ្វើនោះ មិនមែនការស្វែងរកផលិតផលឬការវះកាត់កែសម្ផស្សដើម្បីជួយកែលំអរមុខមាត់ និងរូបរាងរបស់អ្នកនោះទេ គឺអ្នកត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នកវិញម្តង។ នៅពេលនេះយើងខ្ញុំសូមនាំមកនូវប្រភេទអាហារទាំង ៤ មុខដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយរក្សារូបរាងរបស់លោកអ្នកឲ្យមើលទៅស្រស់ស្អាត និងក្មេងសមទៅនឹងវ័យ។
13219996_1754223691487698_277174825_n
អាហារទំាងអស់នោះរួមមាន៖
– បន្លែ និងផ្លែឈើ៖ អាហារទាំងពីរនេះត្រូវបានចាត់ទុកថាជា មធ្យោបាយដ៏វិសេសក្នុងការជួយធ្វើឲ្យរាងកាយរបស់អ្នកមាំមួន និងសមសួន ដោយហេតុថា បន្លែ និងផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជួយសម្រួលដល់ការបញ្ចេញកាកសំណល់មិនល្អពីរាងកាយ ស្បែកសស្រស់ថ្លា និងសម្រស់ផូរផង់ថែមទៀតផង។ ក្រៅពីនេះ ផ្លែឈើក៏ជាអាហារសម្រន់មួយដ៏ល្អក្នុងការកាត់បន្ថយការបរិភោគអាហារតាមចំណង់របស់អ្នក ជាក់ស្តែង ប្រសិនបើលោកអ្នកទទួលទានផ្លែប៉ោមមួយផ្លែនោះលោកអ្នកនឹងទទួលថាមពលខ្ពស់ជាងផ្លែទំពាំងបាយជូរ និងផ្លែក្រូចទៅទៀត ដែលថាមពលទាំងនេះ ជំរុញអោយយើងមានអាម្មណ៍ឆាប់ឆ្អែតហើយនឹងពោះបានយូរ។ ប៉ុន្តែជាការប្រសើរលោកអ្នកគួរលាងសម្អាតផ្លែឈើ និងបន្លែទាំងនោះឲ្យបានស្អាត និងមានអនាម័យជាមុនសិនជៀសវាងការទទួលរងនូវផលប៉ះពាល់នៃសារជាតិមិនល្អ ឬ មេរោគផ្សេងៗ។
Fruits-And-Vegetable-Image-Wallpaper1
– តែបៃតង៖ តែបៃតងគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្នុងការដែលអាចលាងសម្អាតជាតិពុល និងសម្អាតស្បែករបស់អ្នកតាមធម្មជាតិ ជាពិសេសវាក៏មានគុណប្រយោជន៍ក្នុងការកាត់បន្ថយជាតិខ្លាញ់ចេញពីរាងកាយផងដែរ។ លោកអ្នកគួរតែបង្កើនទម្លាប់ក្នុងការញុំាតែបៃតង ជំនួសឲ្យការញ៉ាំទឹកសូដា និងភេសជ្ជៈផ្សេងៗដែលមានជាតិហ្គាស។ ក្រៅពីនេះអ្នកញ៉ាំទឹកផ្លែឈើស្រស់ឬទឹកជំនួសនឹងការទទួលទានភេសជ្ជៈទាំងនោះបន្ថែមទៀងដែរ។
health-benefits-of-green-tea
– សណ្តែក៖ ក្រុមពួកសណ្តែកមួយភាគធំ មានសារជាតិអាចជួតរម្ងាប់អ័រម៉ូនប្រភេទធ្វើឲ្យ រាងកាយស្រេកឃ្លានអាហារម្យ៉ាងឈ្មោះ Cholecystokinin (CKK) ។ ការទទួលទានអាហារសណ្តែកពិសេស សណ្តែកមានឈ្មោះ Pinenate និងអាល់ម៉ង់ (almond) នៅអាចជួយរាំងស្ទះការស្រូបទាញសារជាតិខ្លាញ់ក្នុងរាងកាយដែលមានចំណែកធំក្នុងការបញ្ចុះទម្ងន់ទៀតផង។
4-bean-crockpot-chili-2_fotor_fotor2
– ត្រី៖ ត្រីក៏សម្បូរជាតិប្រូតេអ៊ីនសម្រាប់ជួយអ្នកឲ្យញ៉ាំអាហារឆាប់ឆ្អែត។ អ្នកនឹងអាចរំលាយជាតិខ្លាញ់បានច្រើនជាងធម្មតា នៅពេលអ្នកញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនច្រើនជាងកាបូអ៊ីដ្រាត។ ដូច្នេះ អ្នកគួរតែបន្ថែមការញ៉ាំអាហារសម្បូរជាតិអូមេហ្គាបីពីត្រីឲ្យបានច្រើន ដើម្បីជម្រុញដល់សុខភាពបេះដូង និងបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង។
fishក្រៅពីបណ្តាអាហារខាងលើនេះ លោកអ្នកក៏ត្រូវបន្ថែមការហាត់កីឡាចូលទៅក្នុងកាលវិភាគរស់នៅរបស់លោកអ្នកផងដែរ នោះទើបអាចបង្កើនភាពរឹងមាំ និងរក្សារាងកាយឲ្យនៅស្រស់ស្អាតបានយូរអង្វែង ក្រៅពីនេះសូមជៀសវាងការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះថាវាជាមូលហេតុមួយក្នុងការធ្វើឲ្យរូបរាងកាយរបស់អ្នកវិវត្តន៍ទៅរកភាពធាត់ដែលលោកអ្នកមិនចង់បាននោះ។
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត