"ឡើងលើជញ្ជាំង" កីឡាបែបកម្សាន្តដែលទទួលបានការគាំទ្រច្រើនឡើងៗនៅកម្ពុជា

នូ មករា May 9, 2016


ប្រិយមិត្តប្រហែលជាប្លែកចិត្តបន្តិចនៅពេលដែលបានលឺអំពីកីឡាឡើងលើជញ្ជាំង ដោយសារតែកីឡាបែបកម្សាន្ត និងមើលទៅមានសភាពបែបគ្រោះថ្នាក់នេះទើបតែបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងពេលមិនយូរប៉ុន្មានឡើយ។ តាមពិតទៅការលេងកីឡាមួយប្រភេទនេះ មិនផ្តល់នូវភាពគ្រោះថ្នាក់ដូចជាការគិតរបស់មនុស្សភាគច្រើនឡើយ ត្បិតថាបើធៀបជាមួយការប្រឹងតោងឡើងភ្នំដែលមានចំណោទខ្ពស់ៗនិងមិនមានគន្លាក់សម្រាប់តោង និងត្រូវទ្រាំទ្រដោយកម្តៅថ្ងៃទៀតនោះគឺពិតជាមានភាពគ្រោះថ្នាក់ និងប្រថុយប្រថានជាងការតោងឡើងជញ្ជាំងនៅក្នុងសាលដែលត្រូវបានរៀបចំឡើងប្រកបដោយស្តង់់ដាបច្ចេកទេសឆ្ងាយណាស់។

ចាប់ផ្តើមដំបូងនៅសហរដ្ឋអាម៉េរិគនាឆ្នាំ១៩៨៧ កីឡានេះបានទទួលការគាំទ្រក៏ដូចជាបានលេចជារូបរាងឡើងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោកនេះរួមបញ្ជូលទាំងប្រទេសកម្ពុជាយើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកីឡាប្រភេទ  Indoor Sport មួយនេះក៏មិនជាផ្តល់ទុក្ខទោស និងគ្រោះភ័យអ្វីដល់អ្នកលេងឡើយ ព្រោះថាមុននឹងអនុញ្ញាត្តឲ្យលេងក្រុមការងារដែលប្រៀបបាននឹងគ្រូបង្វឹកដែរនោះបានធ្វើការណែនាំដល់អ្នកលេងឲ្យយល់ដឹងពីវិធីនៃការឡើង ការតោង ការទប់លំនឹងខ្លួន ព្រមទាំងរបៀបនៃការប្រើប្រាស់ឯកសណ្ឋានដែលសមស្របសម្រាប់អ្នកចូលរួមផងដែរ ដោយពួកគេត្រូវពាក់ស្បែកពិសេសដែលមានភាពស្វិតមាំ និងស្អិតជាមួយនឹងជញ្ជាំងរួមជាមួយនិងសម្លៀកបំពាក់ដែលទន់ ឬរលុងដើម្បីងាយក្នុងការធ្វើចលនាតោងឡើងថែមទាំងមានការចងខ្សែភ្ជាប់ខ្លួនដើម្បីធានាសុវត្ថិភាពក្នុងការវារឡើងថែមទៀតផង។ អ្វីដែលពិសេសនោះគឺកីឡានេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះលោកអ្នក ដោយក្រៅពីផ្តល់នូវភាពរឹងមាំផ្នែករាងកាយ វាក៏បានរួមចំណែកធ្វើឲ្យផ្លូវចិត្តរបស់យើងមានភាពរឹងបុឹងបានមួយកម្រិតទៀតផង។ ជាមួយគ្នានេះដែរ សម្រាប់យុវជនដែលចូលចិត្តផ្សងព្រេងប្រាថ្នាចង់បានការសាកល្បងក្នុងការប្រថុយប្រថានឡើងជញ្ជាំងកម្ពស់ច្រើនម៉ែត្រនោះគឺពិតជាមិនខុសបំណងឡើយ!

ជាក់ស្តែង នៅក្នុងកន្លែងឡើងជញ្ជាំងមួយដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញក្នងតំបន់ទូលទំពូងដែលហ៊ុំព័ទ្ធដោយអាគារខ្ពស់ៗ ក៏ដូចជាលំនៅដ្ឋានរបស់ជនបរទេសនោះមានសភាពអ៊ូអរ និងមានអ្នកចូលលេងមិនដាច់ឡើយ។ Phnom Climbing Community មិនមែនមានតែជនបរទេសមកលេងនោះទេ ប៉ុន្តែជាធម្មតាមានជនជាតិខ្មែរទាំងប្រុសទាំងស្រីចម្រុះវ័យបានជ្រើសរើសយកទីនេះដើម្បីជាទីកម្សាន្តមួយសម្រាប់បំបាត់ភាពតានតឹង និងដើម្បីទទួលបានបទពិសោធន៍ថ្មីៗថែមទៀតផង។

ដូច្នេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់សាកល្បងនូវការកម្សាន្តបែបថ្មី ដែលបានទាំងផ្តល់នូវសារៈប្រយោជន៍ជាច្រើនចំពោះសុខភាពនោះ សូមកុំភ្លេចចូលរួមក្នុងការតោងឡើងលើជញ្ជាំងដែលត្រូវបានរៀបចំយ៉ាងល្អនេះ៕

_MG_6193

_MG_6166

_MG_6230

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត