"Olympic Channel" នឹងថតខ្សែភាពយន្តឯកសារមួយអំពីកីឡាការិនី ស៊ន សៀវមុី

នូ មករា May 3, 2016


គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (The International Olympic Committee) នឹងធ្វើការចងក្រងនូវវីដេអូឯកសារមួយអំពីវីរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវមុី ដែលនឹងត្រូវផ្សព្វផ្សាយនៅលើ Online TV មួយដែលមានឈ្មោះថា “OLYMPIC CHANNEL”។ ក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន កាលពីព្រឹកមិញនេះ លោក Justin Stewart ដែលជាអគ្គនាយកក្រុមហ៊ុន Ithinkasia និងជាអ្នកដឹកនាំក្នងការថតភាពយន្តឯកសារនេះបានបញ្ជាក់ថាការថតនេះនឹងត្រូវចំណាយពេលប្រមាណជា ៣ខែមានសកម្មភាពនានាស្តីអំពីកីឡាការិនី ស៊ន សៀវមីុ នៅក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលបន្ទាប់ពីកីឡាករតេក្វាន់ដូដ៏ឆ្នើមរបស់កម្ពុជារូបនេះបានក្លាយជាអត្តពលិកកម្ពុជាដំបូងគេដែលទទួលបានសិទ្ធិពេញលេញដើម្បីចូលរួមប្រកួតកម្មវិធីដ៏ធំនៅក្នុងសកលលោកនេះក្រោយពីនាងបានឈ្នះមេដាយមាសក្នុងការប្រកួតជម្រុះតេក្វាន់ដូទ្វីបអាស៊ីកាលពីពេលថ្មីៗនេះរួចមក៕

13102750_995229027231125_3581676216196939557_n

13083084_995229060564455_6053002103780921652_n

_MG_3487

អត្ថបទ៖ មករា

រូបភាព៖ Camsports និង NOCC

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត