ជ្រុងមួយនៃអតីតកាល៖ អ្នកស្រី ឈួន គុន កីឡាការិនីហែលទឹកដ៏ឆ្នើមរបស់កម្ពុជា!
នូ មករា April 29, 2016
បើទោះបីជាមិនសូវមានអ្នកស្គា
នៅក្នុងកំណត់ត្រារបស់សហព័ន្ធកីឡាហែលទឹកបានបញ្ជាក់ថានាឆ្នាំ១៩៦៣ នៅក្នុងការប្រកួតកីឡាហ្គាណេហ្វូពិភពលោកនៅប្រទេសឥណ្ឌូនេស៊ីនោះអ្នកស្រី ឈួន គុន ដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសាហែលផ្ងារ ១០០ម៉ែត្រក្នុងថិរវេលា ១នាទី ២៤វិនាទី ។ បន្ទាប់មកក្នុងការប្រកួតកីឡា SEAP Games (សព្វថ្ងៃហៅថា SEA Games) ឆ្នាំ១៩៦៥ នៅគូឡាឡាំពួរ នោះ អ្នកស្រីឈួន គុន បានឈ្នះមេដាយមាស ២ លើវិញ្ញាសាហែល ១០០ ម៉ែត្រ និង ២០០ម៉ែត្រ ថែមទាំងទទួលបានមេដាយប្រាក់ ២ លើវិញ្ញាសាហែលបណ្ដាក់ ១០០ម៉ែត្រ ៤ដង និងមេដាយសំរិទ្ធមួយលើវិញ្ញា
ក្នុងឆ្នាំ១៩៦៦ ខណៈដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាហ្គាណេហ្វូនោះអតីតកី
អ្វីដែលគួរឲ្យកត់សម្គាល់នោះ
សូមបញ្ជាក់ថា អ្នកស្រី ឈួន គុន បានចាប់កំណើតនៅក្នុងភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នាឆ្នាំ១៩៥៩ ហើយអ្នកស្រីបានចាប់ផ្ដើមហ្វឹកហាត់ហែលទឹកនៅក្រុងកំពង់ចាមនៅក្នុងអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ។ គួរំលឹកថា ប្រជាជននៅក្នុងភូមិដូនម៉ៅនេះភាគច្រើនសុទ្ធតែចេះហែលទឹកហើយកាលនោះលោក យូ សេងថង ដែលជាគ្រូបង្វឹកហែលទឹកបានប្រមូលក្មេងៗក្នុងភូមិដូនម៉ៅជាច្រើនយកមកប្រឡងហែលទឹកនៅក្រុងកំពង់ចាម ។ ការប្រឡងនេះមានក្មេងៗតែ ២-៣នាក់ប៉ុណ្ណោះដែលមានសំណាងបានជាប់លេខដែលក្នុងនោះក៏មានអ្នកស្រី ឈួន គុន ម្នាក់ដែរ។ ដោយសារទេពកោសល្យនិងការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ អ្នកស្រី ឈួន គុន នាពេលក្រោយមកបានក្លាយជាកីឡាការិនីហែលទឹកម្នាក់ដ៏ឆ្នើមមិនតែប៉ុណ្ណោះនៅឆ្នាំ ១៩៦២ ក្នុងការប្រកួតនៅស្តាតចាស់អ្នកស្រីទទួលបានចំណាត់ល្អហើយក្លាយជាកីឡាការិនីជម្រើសជាតិចាប់ពីពេលនោះមក ។
មកដល់សព្វថ្ងៃនេះមានប្រភពខ្លះបានលើកឡើងថា លោកស្រីនៅមានជីវិតនៅឡើយនិងកំពុងតែរស់នៅក្នុងជីវភាពសាមញ្ញក្នុងតំបន់ទំនប់រលកនាខេត្តព្រះសីហនុ។ ជាមួយនិងវ័យចំណាស់របស់ខ្លួន អ្នកស្រី ឈួន គុន បានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាដៃយ៉ាងធំធេងដល់សង្គមជាតិខណៈដែលមហាជនខ្មែរមួយចំនួនប្រហែលជាមិនធ្លាប់បានដឹងអំពីរឿងនេះឡើយ៕
អត្ថបទ៖ មករា
ប្រភព៖ សហព័ន្ធកីឡាហែលទឹក, គេហទំព័រ CEN