កម្ពុជា នឹងប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងថ្នាក់ជាតិដ៏ធំមួយដែលឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍
នូ មករា February 12, 2020
ភ្នំពេញ៖ “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍ (Women Run 10K Powered by Sovannaphum Life)” គឺជាទិវារត់ប្រណាំងលើកទី១ ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិធំជាងគេដើម្បីគាំទ្រស្រ្តីបំបែកឯតទគ្គកម្មថ្មីក៏ដូចជាគាំទ្រដល់សមភាពយេនឌ័រ និងលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងការលេងកីឡាថែមទៀតដោយព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅភ្នំពេញនា ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ខាងមុខ។
ការរត់ប្រណាំងនេះគ្រោងនឹងចាប់ផ្តើមចេញដំណើរពីសួនច្បារមុខវត្តបទុម (ជាប់ព្រះបរមរាជវាំង) ក្នុងរាជធានីភ្នំពេញហើយនឹងបញ្ចប់នៅទីតាំងចាប់ផ្តើមដដែលវិញដោយត្រូវបានបែងចែកជា ២ ប្រភេទគឺការរត់ចម្ងាយផ្លូវ ១០គ.ម និង ៤គ.ម ខណៈរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៥០០០នាក់។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយក្រសួងទេសចរណ៍ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡាហើយទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍។
ចំណែកស្ត្រីដែលចូលរួមដែលរត់ចម្ងាយ ១០គ.ម នឹងមានឱកាសទទួលបានការផ្តល់ជូនយ៉ាងពិសេសពីក្រុមហ៊ុន សុវណ្ណា ពោលគឺជ័យលាភីទាំង ១៣រូប នឹងទទួលបានទឹកប្រាក់ធានារ៉ាប់រងឥតគិតថ្លៃសម្រាប់ រយៈពេល ១ ឆ្នាំដំបូងលើផលិតផល SMILE ការពារអាយុជីវិតមានកាលកំណត់ជាមួយរយៈពេលធានារ៉ាប់រង ៥ឆ្នាំដែលរួមមានដូចជា៖
១.ជ័យលាភី លេខ១ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង $៥,០០០
២.ជ័យលាភី លេខ២ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង $៣០,០០០
៣.ជ័យលាភី លេខ៣ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង $២០,០០០
៤.ជ័យលាភី ១០នាក់បន្ទាប់ ទទួលបាន ទឹកប្រាក់ធានារ៉ាប់រង $១០,០០០
ក្រៅពីលើកទឹកចិត្តចំពោះស្ត្រីហើយនោះ កម្មវិធីរត់ប្រណាំងនេះក៏នឹងផ្តល់ឱកាសដល់បុរសៗក៏អាចចូលរួមរត់បានដែរក្នុងគោលដៅដើម្បីលើកទឹកចិត្ត និងជួយគាំទ្រស្រ្តីហើយអ្វីដែលពិសេសនោះគឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងមានបណ្ណសរសើរផ្តល់ជូនដល់បុរសទាំងអស់ដែលចូលរួមរត់ថែមទៀតផង។
សម្រាប់ការចុះឈ្មោះអាចធ្វើឡើងដូចខាងក្រោម៖
(១) នៅការិយាល័យចុះឈ្មោះ៖ Cambodia Events Organizer #79CE0, ផ្លូវ 155 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ លេខទូរសព្ទ៖ 015 213 525/ 069 213 525 ឬ
(២) ឬអាចចុះឈ្មោះតាមគេហទំព័រ៖ https://www.jomrun.com/download