ថវិកានៃការប្រកួត Cambodia All Stars និង Buriram ត្រូូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាកាលពីព្រឹកមិញនេះ

នូ មករា March 31, 2016


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាននាំយកថវិកាចំនួន ៥មឺុុនដុល្លារសហរដ្ឋអាម៉េរិគដែលជាចំណូលបានមកពីការប្រកួតរវាងក្រុម Cambodia All Stars និង​ក្រុម Buriram United ប្រគល់ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាកាលពីព្រឹកថ្ងៃទី៣១ ខែមីនានេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គល់ សុផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយនឹងលោកគ្រូ ប្រាក់ សុវណ្ណារ៉ា និងកីឡាករបីរូបទៀតគឺ ធារី ចន្ថាប៊ីន, ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា។ លោក Denis Laurent អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងជាតំណាងលោកវេជ្ជបណ្ឌិត Beat Richner បានសម្តែងនូវក្តីរីករាយក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដ៏មានតម្លៃរបស់ FFC ដែលបានខិតខំក្នុងការបំផុសបំផុល និងរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពនេះឡើងក្នុងគោលបំណងប្រមូលថវិកាជួយបំពេញភាពខ្វះខាតរបស់មន្ទីពេទ្យដើម្បីអាចឲ្យស្ថាប័នមនុស្សធម៌មួយនេះបានបន្តបេសកម្មក្នុងការសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជាបន្តទៀត។

ក្នុងឱកាសនោះដែរ លោក គល់​ សុផាណា ក៏បានលើកឡើងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំព្រមទាំងវេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់នៅក្នុងមន្ទីពេទ្យដែលបានប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់ដើម្បីព្យាបាលកុមារតូចៗដែលរងគ្រោះដោយជំងឺផ្សេងៗនោះ។ ជាមួយគ្នានោះដែរលោកក៏បានបញ្ជាក់ផងដែរថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិសេសឯកឧត្តម សៅ សុខា ផ្ទាល់តែម្តងបានលើកទឹកចិត្តឲ្យមន្ទីពេទ្យនេះបន្តសកម្មភាពរបស់ខ្លួនបន្តទៀត ហើយ FFC នឹងខិតខំបន្ថែមទៀតដើម្បីគៀងគរជំនួយនានាយកមកចូលរួមក្នុងការចែករំលែកការលំបាកដែលមន្ទីរពេទ្យកំពុងជួបប្រទះស្របទៅតាមគោលដៅនៃការផ្សារភ្ជាប់កីឡា និងសកម្មភាពមនុស្សធម៌នោះ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមន្ទីរពេទ្យមួយនេះត្រូវចំណាយប្រាក់ប្រមាណជាជាង ៤២ លានដុល្លារដែលថវិកាទាំងនោះបានមកពីជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិកុមារគន្ធបុប្ផា រួមទាំងជំនួយពីសប្បុរជននានាផងដែរ។

_MG_1005new

_MG_0977new

_MG_0963

_MG_0936new

 

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត