បច្ចេកទេសងាយៗ ក្នុងការហាត់យកសាច់ដុំស្មា និង ពោះ៦ផ្នត់

គឹមហុក September 23, 2014


មុននឹងឈានចូលដល់ការហាត់ដើម្បីយកសាច់ដុំផ្នែកដើមដៃ និង ក្បាល​ពោះ យើងទាមទារឲ្យមានចលនាកម្តៅសាច់ដុំជាមុនសិនដើម្បីមានភាពងាយស្រួល និង ជួយសម្រួល​Watch football in Cambodiaដល់​សាច់ដុំយើងផងដែរ។ ក្នុងការកម្តៅសាច់ដុំនេះយើងអាចហាត់ដោយ​ប្រើ​ម៉ាស៊ីន កាដ្យូ ក៏បាន ឬ ធ្វើការពត់ខ្លួន​ដោយ​ខ្លួន​ឯង​ក៏បានបើសិនជាយើងគ្មានម៉ាស៊ីនទាំងនោះនៅផ្ទះដែល​យើងខ្ញុំធ្លាប់​ជម្រាប​​ជូន​​កាលពី ២ ភាគមុនរួចមកហើយ។ដូច្នេះ​លោកអ្នកអាចអនុវត្តតាម​វិធី​ទាំង​នោះ​នៅ​ក្នុង​ភាគមុនៗ​ បាន​​។
ក្រោយពីចលនាកម្តៅសាច់ដុំទាំងនេះហើយ យើងអាចចាប់ផ្តើមចូលដល់លំហាត់ប្រាណដើម្បីបង្កើនសាច់ដុំរបស់យើង ដែលនៅក្នុងខែនេះ ទស្សនាវដ្តី CamSports របស់យើងខ្ញុំនឹងនាំមកជូនលោកអ្នកនូវលំហាត់ប្រាណដែលបង្កើនសាច់ដុំស្មានិងសាច់ដុំពោះមួយចំនួន។ លំហាត់ប្រាណទាំងនោះសុទ្ធតែងាយៗ និងអាចហាត់បាននៅផ្ទះដោយគ្រាន់តែត្រូវការសម្ភារៈមួយចំនួនដូចជាដុំកាតាប ឬរបស់ប្រហាក់ប្រហែលក៏បាន។ សូមបញ្ជាក់ថា សូមសម្រាកប្រហែលជា ១៥ ទៅ ៦០វិនាទីចន្លោះពេលហាត់ម្តងៗ។

ផ្នែកសាច់ដុំស្មា៖
ស្មាគឺជាអវៈយវៈដ៏សំខាន់ដែលភ្ជាប់ដងខ្លួន ទៅនឹងដៃ យើងអាចប្រើវាដើម្បីលីវត្ថុធ្ងន់ៗមួយចំនួនបាន។ដូច្នេះយើងគួរតែរក្សាស្មាឲ្យរាំងមាំ ខ្លាំងក្លា និងមានសាច់ដុំទើបមើលទៅស្រស់សង្ហា និង អាចលើកវត្ថុផ្សេងៗ​បាន​ដោយងាយស្រួល។ សាច់ដុំស្មាចែកចេញជា ៤ផ្នែក​គឺ ផ្នែកខាងមុខ ខាងក្រោយ ​ខាង​លើ​ និង ចំហៀង។
+បច្ចេកទេស
1/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំស្មាផ្នែកខាងមុខ
ទាមទារឲ្យមានកាតាបមួយដែលមានទម្ងន់ល្មម ឬរបស់ណាដែលអាចលើកជំនួសកាតាបបានដូចជាដបទឹកសុទ្ធក៏បាន ដោយយើងអាចហាត់គ្រប់ទីកន្លែងឲ្យ​តែ​មានភាពងាយស្រួលដល់យើង ដោយដំបូងដៃទាំងពីរចាប់កាន់ដៃកាតាបទាំង២ ហើយដាក់ទៅមុខឲ្យត្រង់ រាងកន្ធែកជើងបន្តិចប្រហែលប៉ុនប្រឡោះស្មា ហើយដាក់ស្របទៅមុខអង្គុយទាបចុះមកក្រោម៥០% រួចរុញវាឡើងចុះៗ ដោយប្រើចលនាដង្ហើម រុញឡើងផ្លុំចេញនិងរុញចុះបឺតចូលឲ្យបានពី ៨ ទៅ ១៥ដង ហើយត្រូវព្យាយាមធ្វើវាឲ្យបានបីsets។ ត្រូវចាំថា ចង្កេះត្រូវឲ្យត្រង់ ហើយឱនមកមុខបន្តិច។
វិធីម្យ៉ាងទៀត
ទាមទារឲ្យមានកាតាបមួយដែលមានទម្ងន់ល្មម ដំបូងដៃទាំងពីរចាប់កាន់ដៃកាតាបទាំង២ ហើយត្រង់ទៅមុខ ជើងទាំងពីរបើកប៉ុនចន្លោះស្មា រួចអង្គុយចុះ ហើយងើបឡើង ឲ្យស្របទៅនឹងពេលដែលយើងលើកកាតាបចុះឡើង បានពី ៨ ទៅ ១៥ដង ជាមួយនឹងចលនាដង្ហើមដដែល ហើយត្រូវព្យាយាមធ្វើវាឲ្យបានបីsets។ ត្រូវចាំថាខ្នងព្យាយាមឲ្យខ្លាំង ហើយទ្រូងពើងទៅមុខ។
2/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំស្មាផ្នែកខាងក្រៅ
ទាមទារឲ្យមានកាតាបមួយដែលមានទម្ងន់ល្មមដដែល កាន់ដៃមួយចំហៀង(ស្តាំ) ជាមួយនឹងដៃកាតាបផ្នែកខាងលើហើយដៃមួយ​ទៀតច្រត់ចង្កេះ ហើយលើកឡើងចុះៗឲ្យស្របនឹងពេលដែលយើងអង្គុយងើបៗ សំខាន់គឺដៃត្រូវដាក់ឲ្យត្រង់ ខ្នងអ៊ែនមកមុខបន្តិច និងទ្រូងពើងមកមុខ ជាមួយនឹងចលនាដង្ហើមដដែល ឲ្យបានចំនួន ៨ ទៅ ១៥ដង ហើយធ្វើវាឲ្យបានបីsets។ បន្ទាប់មកធ្វើដូចគ្នាប៉ុន្តែដូរទៅកាន់នៅដៃឆ្វេងម្តង។
3/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំស្មារួម និង ដើមដៃក្រោយបន្តិច
ទាមទារឲ្យមានកាតាបមួយដែលមានទម្ងន់ល្មមដដែលកាន់ដៃមួយចំហៀង(ស្តាំ) ជាមួយនឹងដៃកាតាបផ្នែកខាងលើរួចដាក់ទៅចំហៀងដៃមួយចំហៀងទៀតច្រត់ចង្កេះរួចបត់ចូលចុះមកក្រោម ហើយខ្នងអ៊ែនមកមុខបន្តិចនិងទ្រូងពើងមកមុខជាមួយនឹងចលនាដង្ហើមដដែលឲ្យបានពី ៨ ទៅ ១៥ដង ហើយត្រូវព្យាយាមធ្វើវាឲ្យបានបីsets។បន្ទាប់មកធ្វើដូចគ្នាប៉ុន្តែដូរទៅកាន់នៅដៃឆ្វេងម្តង។
4/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំស្មាផ្នែកខាងក្រោយ
ទាមទារឲ្យមានកាតាបមួយដែលមានទម្ងន់ល្មម ដៃមួយចំហៀង(ស្តាំ) កាន់ផ្នែកខាងលើនៃកាតាបដាក់ចេញមកចំហៀងរួចបែរកែងដៃដាក់ទៅក្រោយដោយកាតាបនោះស្ថិតនៅខាងក្រោយ។ដៃមួយចំហៀងទៀតច្រត់លើភ្លៅផ្នែកខាងស្តាំ ព្យាយាមបើកជើងទៅខាងក្រៅបន្តិច បន្ទន់ជង្គង់ចុះមកក្រោម ឱនខ្លួនមកមុខ៩៥ដឺក្រេ ខ្នងឲ្យត្រង់ លើកវាឡើងចុះៗ ដោយអង្គុយបច្ចេកទេសឈរៗ។ ពេលដែលឈរលើកកាតាបនោះឡើងលើឲ្យអស់ដៃជាមួយនឹងចលនាដង្ហើមដដែល។ ធ្វើបែបនេះឲ្យបានពី៨ ទៅ ១៥ដង ហើយឲ្យបាន បីsets។ បន្ទាប់មកធ្វើដូចគ្នាប៉ុន្តែដូរទៅកាន់នៅដៃឆ្វេងម្តង។
ផ្នែកសាច់ដុំពោះ៦ផ្នត់៖
1/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំពោះផ្នែកខាងក្រោម
ទាមទារឲ្យយើងគេងលើកម្រាលឬ ផ្ទៃដែលរាបស្មើ ហើយដៃយើងរកអ្វីមួយដែលអាចទប់បាន។ ដាក់ក្បាលទៅខាងកន្លែងដែលមានអ្វីទប់នោះ រួចយកដៃតោងឲ្យជាប់ ដើម្បីវាត់ជើងទាំងពីរឡើងចុះៗ ឲ្យបានពី ៨ ទៅ ១៥ដង និង ព្យាយាមធ្វើឲ្យបានបីsets។
2/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំពោះផ្នែកខាងលើ
ទាមទារឲ្យយើងគេងលើកម្រាលដដែល ដោយយកជើងទៅកល់ ឬ ទប់នឹងអ្វីមួយដើម្បីឲ្យមានលំនឹង។ ងើបក្បាលឲ្យផុតពីកម្រាលបន្តិច ដាក់ដៃខ្វែងគ្នាមកលើទ្រូង ហើយងើបចុះឡើងៗ ឲ្យបានពី ៨ ទៅ ១៥ដង និង ព្យាយាមធ្វើឲ្យបានបីsets។
3/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំពោះផ្នែកចំហៀង
ទាមទារឲ្យយើងឈរឲ្យត្រង់ ហើយត្រដាងដៃទាំងសងខាងឲ្យត្រង់ទៅចំហៀង រួចពត់ខ្លួនទៅឆ្វេងឲ្យបានពី ៨ ទៅ ១៥ដង បន្ទាប់មកទៅស្តាំឲ្យបានពី ៨ ទៅ ១៥ដង និង ព្យាយាមធ្វើឲ្យបានបីsets។
4/លំហាត់ប្រាណដើម្បីឲ្យបានសាច់ដុំពោះ និង ខ្នងរឹងមាំ
ទាមទារឲ្យដាក់កែងដៃទាំងពីរបត់ទៅខាងក្រោម ដាក់ដៃទាំងពីរនោះឲ្យត្រង់ ស្មាឲ្យខ្លាំង​ ហើយជើងទាំងពីរត្រង់ទៅក្រោយស្មើ​គ្នា ទប់ចង្កេះឲ្យស្មើ និង ត្រង់ ដោយរក្សាជំហរនៅឲ្យស្ងៀមពី ៨ ទៅ ១៥វិនាទី រួចធ្វើវាឲ្យបានបីsets៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត