ភ្នំពេញក្រោន និងអង្គការបាល់ទាត់ដើម្បីជីវិត ប្រកាសរៀបចំទិវានារីអន្ដរជាតិថ្ងៃសុក្រនេះ

នូ មករា March 6, 2019


ភ្នំពេញ៖ ដើម្បីបំផុសសកម្មភាពកីឡា និងលើកកម្ពស់សិទ្ធស្មើគ្នា រវាងបុរស និងនារី ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសសហការជាមួយអង្គការបាល់ទាត់ដើម្បីជីវិត នឹងរៀបចំកម្មទិវានារីអន្តរជាតិ នៅថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៩ សប្ដាហ៍នេះ វេលាម៉ោង ៧៖៣០នាទីព្រឹក នៅកីឡដ្ឋាន RSN ។


យោងតាមការជូនដំណឹងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កម្មវិធីនេះ នឹងមានការចូលរួមពីកុមារា-កុមារី ក៏ដូចជាយុជន-យុវនារីជាច្រើន ដែលមកពីតំបន់ផ្សេងៗគ្នា ហើយអ្វីដែលពិសេសនោះ ក្រុមការងារគ្រូ និងកីឡាករមួយចំនួនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏នឹងចូលរួមកម្មវិធីដ៏មានអត្ថន័យនេះដែរ ។

ដោយឡែកគោលបំណងចម្បងក្នុងការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សារភ្ជាប់វិស័យបាល់ទាត់ជាមួយនឹងសមភាពយេនឌ័រក្នុងសង្គម ។ បន្ទាប់ពីសកម្មភាពទាំងនេះ បានបញ្ចប់ក្លឹបជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ ក៏នឹងមានរៀបចំការប្រកួតបាល់ទាត់សម្រាប់អ្នកចូលរួមវ័យក្មេងទាំងអស់ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់