រួមគ្នាបោះឆ្នោតជូន វីរកីឡាការិនីប៉េតង់ កែ ឡេង សម្រាប់ពាន Athlete of The Year 2018
នូ មករា January 10, 2019
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ថ្មី ថ្មី បានឱ្យដឹងថា សមាគមកីឡាអន្តរជាតិ ឬ International World Games Association ដែលមានទីស្នាក់ការនៅក្រុងឡូសាន ប្រទេសស្វីស បានរៀបចំការបោះឆ្នោតតាមអនឡាញសម្រាប់ពានរង្វាន់ The World Games Athlete of The Year 2018 ខណៈដែលវីរកីឡាការិនីប៉េតង់របស់កម្ពុជា កែ ឡេង ក៏ស្ថិតក្នុងចំណោមអត្តពលិកទាំង២៥រូបលើពិភពលោកដែលត្រូវប្រជែងយកពានរង្វាន់នេះដែរ។
លោកអ្នកអាចចូលរួមបោះឆ្នោតបានតាមរយៈគេហទំព័រផ្លូវការរបស់សមាគមកីឡាអន្តរជាតិ (សូមចុចទីនេះ) ដោយគ្រាន់តែចុចលើពាក្យ Vote រួចបំពេញឈ្មោះ និងអុីម៉ែលរបស់លោកអ្នក។ សូមបញ្ជាក់ថា អ្នកគាំទ្រអាចបោះឆ្នោតនូវរៀងរាល់២៤ម៉ោងម្តង ហើយថ្ងៃទី១៥ ខែមករាខាងមុខសមាគមកីឡាអន្តរជាតិ នឹងបង្ហាញនូវបេក្ខភាព ១០រូបដែលទទួលបានការគាំទ្រច្រើនជាងគេដើម្បីចូលរួមនៅជុំបន្តទៀត ខណៈដែលការបោះឆ្នោតនេះនឹងត្រូវបញ្ចប់នាថ្ងៃទី៣១ ខែមករា ខាងមុខនេះហើយ៕
(សម្គាល់៖ លោកអ្នកក៏អាចបោះឆ្នោតតាមរយៈ៖ https://www.theworldgames.org/awards/Athlete-of-the-Year-2018-58)
ប្រភព៖ ថ្មី ថ្មី