Couple Run ព្រឹត្តិការណ៏រត់ជាគូដើម្បីមនុស្សធម៌ និងក្តីស្រលាញ់

គឹមហុក February 5, 2016


ខែកុម្ភៈគឺជាខែមួយដែលត្រូវបានប្រជាជននៅទូទាំងពិភពលោកចាត់ទុកថាជាខែនៃក្តីស្រឡាញ់!
ចំណែកឯនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងឯណេះវិញក៏មានការប្រារព្ធបុណ្យនៃក្តីស្រលាញ់យ៉ាងផុសផុលផងដែរ។ យ៉ាងណាក៏ដោយលក្ខណៈពិសេសមួយដែលកម្ពុជាមានភាពខុសប្លែកពីប្រទេសដ៏ទៃនោះគឺការផ្សារភ្ជាប់រវាងក្តីស្រលាញ់ជាមួយនឹងសកម្មភាពកីឡាដែលបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ជាក់ស្តែងព្រឹត្តិការណ៏រត់ជាគូ “Couple Run” នឹងត្រូវធ្វើឡើងចំថ្ងៃទី១៤ កុម្ភៈ ឆ្នំា២០១៦ ចាប់ពីម៉ោង ៣រសៀលដល់ម៉ោង ៨:៣០ នាទីយប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៏នេះ គឺដើម្បីចូលរួមបរិច្ចាគជួយទៅមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការលក់សំបុត្រ និងបង្ហាញអត្ថន័យពិតនៃទិវានៃក្ដីស្រលាញ់រវាងប៉ាម៉ាក់ បងប្អូន គូស្វាមីភរិយា គូសង្សារ មិត្តភ័ក្ដិ មិនមែនដូចជាយល់ច្រឡំមួយចំនួនដែលយល់ថាជាថ្ងៃត្រូវមានសម្ព័ន្ធភាពផ្លូវភេទនោះទេ។ អ្នកចូលរួមទាំងអស់នឹងត្រូវរត់ លក្ខណៈជាគូដោយមានចងដៃជាប់គ្នា នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះក៏នឹងមានការប្រគំតន្ត្រី ដោយមានការចូលរួមពីតារាចម្រៀងល្បីៗ ដូចជា កញ្ញា មាស សុខសោភា លោក Jimmy Kiss លោក ហេង វិទូ ខ្មែរតស៊ូ និងលោក ទ្រី សក្កដា (Ah Da Sakada) ជាដើម។
ក្នុងព្រឹត្តិការណ៏ “Couple Run” ថ្ងៃទី ១៤ កុម្ភៈ នេះផងដែរ គឺមានការផ្ដួចផ្ដើមរៀបចំពី Ice Watch ដែលមានការចូលរួមឧបត្ថម្ភធំពីសហពន្ធ័ខ្មែរអត្តពលិកម្មស្មគ្រ័ចិត្ត និង ក្រសូងអប់រំយុវជន និង កីឡា។ ការសហការដោយ Phillip Bank , True money , Ice park , Berroca, Yadah cosmetic and Make up ,Deluxe Chicken , Libresse, JM Asia, Legend, Freeze និង Cam-Idea ដែលក្នុងនោះក៏មាន ក្រុមហ៊ុន ឌីជី អ៊ីនធឺណិត បានចូលរួមសហការឧបត្ថម្ភ ក្នុងន័យមួយដើម្បីជា ការជួយដល់សង្គមជាតិ ក៏ដូចជាការបង្ហាញអត្ថន័យពីទិវានៃក្ដីស្រលាញ់ផងដែរ។
ចំនួន ៥០% ដែលទទួលបានពីការលក់សំបុត្រនៃព្រឹត្តិការណ៏ Couple Run នេះគឺនឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ ប្រិយមិត្តអាចរកទិញសំបុត្របានក្នុងតម្លៃ ៦ ដុល្លារនៅតាមទីតាំង៖
១. សាខា ice-watch ព្រះមុនីវង្ស (០៧៧ ៧៥ ១០០០)
២. Ice Park ផ្សារទំនើបអ៊ីអនជាន់ទី៤ (០៨១ ៥១៧ ៥៥៥)
៣. ពហុកីឡដ្ឋានជាតិអូឡាំពិក
៤. ហាង Deluxe Chicken មាត់ទន្លេជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣)
៥. តាមសាលា និងសាកលវិទ្យាល័យមួយចំនួនដែលមានក្រុមស្ម័គ្រចិត្តរបស់ ice-watch ។
ប្រិយមិត្តក៏នឹងទទួលបានការផ្ដល់ជូនពិសេសពីការទិញសំបុត្រចូលរួមផងដែរ៖
អាវយឺតដ៏ស្រស់ស្អាតមួយ, cheer balloon មួយ និងកងដៃមួយរបស់ ice-watch ទឹកបរិសុទ្ធមួយដប ទឹកផ្លែឈើ Freeze មួយកំប៉ុង សំបុត្រជិះស្គីទឹកកកពី Ice Park បញ្ចុះតម្លៃ ៥០% កាដូពី Libresse កាតបញ្ចុះតម្លៃសម្រាប់ Deluxe Chicken ។
កាន់តែពិសេស! សម្រាប់អ្នកដែលទិញសំបុត្របានមុន នឹងទទួលបាន៖
សំបុត្រជិះស្គីទឹកកក Free 100% ពី ICE Park កាដូពីផលិតផលកូរ៉េ Yadah សំបុត្រកុន2D, Popcorn និងកូកា កូឡា នៅ Legend Cinema Vitamin Beroca ។
កុំភ្លេចចូលរួមទំាងអស់គ្នា! សប្បាយជាមួយមនុស្សជាទីស្រលាញ់ និងចូលរួមចំនែកជួយមន្ទីរពេទ្យគន្ធបុប្ផា! ៕

Couple Run

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត