កែវ សុខផេង និង ហែមថុន វិទីនី នឹងបង្ហាញខ្លួនក្នុងកម្មវិធី The Smart Sessions ល្ងាចនេះ!
នូ មករា December 14, 2018
ភ្នំពេញ៖ កីឡាករបាល់ទាត់ កែវ សុខផេង និងកីឡាការិនីហែលទឹក ហែមថុន វិទីនី នឹងបង្ហាញខ្លួនក្នុងនាមជាវាគ្មិននៃកម្មវិធី The Smart Sessions ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះនៅផ្សារទំនើបអុីអលម៉ល ២ ដែលនឹងចាប់ផ្តើមនាវេលាម៉ៅង ៦.០០ ដល់ម៉ោង ៨.៣០ល្ងាច។ នៅក្នុងកម្មវិធីនេះ អ្នកទាំងពីររួមជាមួយវាគ្មិនដទៃទៀតនឹងរួមគ្នាចែករំលែកបទពិសោធន៍របស់ខ្លួនដល់អ្នកចូលរួមដោយមានបង្ហាញពីការតស៊ូ ការតាំងចិត្ត ព្រមទាំងជំនឿចិត្តរបស់ពួកគេនៅក្នុងអាជីពរហូតឈានដល់ចំនុចជោគជ័យនាពេលបច្ចុប្បន្ន។
ចំពោះខ្សែប្រយុទ្ធ កែវ សុខផេង នឹងលើកឡើងពីការតស៊ូយ៉ាងស្វិតស្វាញនៅពេលហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៥ ដើម្បីឲ្យក្លាយជាកីឡាករជើងខ្លាំងហើយរូបគេត្រូវបានគ្រូបង្វឹករិះគន់ជាខ្លាំង ប៉ុន្តែគេមិនបានបោះបង់ក្តីសុបិនរបស់ខ្លួនឡើយ ខណៈដែលកញ្ញា ហែមថុន វិទីនី ក៏បានទទួលរងការរិះគន់យ៉ាងខ្លាំងក្រោយការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៨ ដែលស្ទើរធ្វើឲ្យរូបគេបោះបង់ក្តីសុបិនក្លាយជាកីឡាការិនីហែលទឹកលើឆាកអន្តរជាតិទៅហើយនោះ៕