លំហាត់ប្រាណដ៏សមស្របសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម

គឹមហុក April 6, 2015


នាយុគសម័យដ៏ជឿនលឿននេះដោយសារតែភាពសម្បូរបែបនៃចំណីអាហារក៏ដូចជាផាសុកភាពក្នុងការរស់នៅបានបណ្តាលឲ្យមនុស្សជាច្រើនរស់នៅដោយភាពខ្ចិលច្រអូស និងការបរិភោគទៅតាមចិត្តចង់ដោយមិនសូវជាចំណាយពេលក្នុងការហាត់កីឡា និងទទួលទាននូវអាហារដែលផ្តល់សុខភាព ឬជីវជាតិឲ្យបានសមស្របតាមតម្រូវការរបស់រាងកាយឡើយ។ ប្រការនេះហើយដែលបណ្តាលឲ្យមានការកើនឡើងនូវចំនួននៃអ្នកកើតជំងឺទឹកនោមផ្អែមដែលបានបង្ករនូវគ្រោះថ្នាក់រួមទាំងផលវិបាកជាច្រើនដល់ការរស់នៅប្រចាំថ្ងៃពិសេសគឺចំពោះមនុស្សចាស់ ឬអ្នកដែលមានសុខភាពទន់ខ្សោយតែម្តង។

ប្រិយមិត្តជាច្រើនបានជ្រាបខ្លះៗហើយថាអ្នក​ជំងឺទឹកនោម​ផ្អែមទាម​ទារឲ្យមានការ​ថែរក្សា​ខ្លួនឲ្យ​បានត្រឹមត្រូវ និងដិតដល់ទើប​អាច​ទប់ទល់នឹងការយា​យីពីជំងឺ​នេះបាន។ ជាការ​ពិតណាស់ក្រៅ​ពីការ​ទទួល​ទានថ្នាំ​តាម​វេជ្ជ​បញ្ជា និងការ​បរិភោគ​អាហារទៅតាមកម្រិតនៃរបបអារហា ការហាត់​ប្រាណក៏ជាជម្រើសដ៏ប្រសើរមួយទៀតដែល​លោកអ្នកត្រូវ​អនុវត្ដឲ្យបាន​ត្រឹមត្រូវ​ផងដែរ។ ក៏ប៉ុន្តែសម្រាប់អ្នកជំងឺទឹក​នោមផ្អែមមិនអាចធ្វើការហាត់ប្រាណតាមតែចិត្តចង់នោះទេព្រោះបើ​មានការភ្លាំងភ្លាត់ ឬធ្វេសប្រហែសតែ​បន្ដិចនោះ​នឹងមាន​ការប៉ះ​ពាល់ដល់​សុខភាព​ជាមិនខាន។

ដូច្នេះហើយអ្នក​ជំងឺទឹកនោម​ផ្អែមត្រូវ​ធ្វើ​លំហាត់​ប្រាណឲ្យ​បានទៀង​ទាត់ និងជាពិសេសត្រូវធ្វើការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិនមុននឹង​ចាប់ផ្ដើម​ហាត់​ប្រាណព្រោះការ​ហាត់ប្រាណ​ត្រូវមាន​កម្រិត និង​របៀប​របប​របស់វាដោយ​យោងទៅ​តាមសុខភាព អាយុ និង​សភាព​ជំងឺ​របស់​មនុស្ស​ម្នាក់ៗ។ ជាមួយគ្នានេះដែរអ្នកជំងឺទឹក​នោមផ្អែម​ត្រូវខំ​បង្កើន​សកម្មភាព​ពលកម្ម​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និងការកម្សាន្ដ​ផ្សេងៗ​ឲ្យបាន​កាន់តែ​ច្រើន ដូចជា ដើរឲ្យបានច្រើន (តាម​ពេល​វេលា​ដែលអាច​ធ្វើបាន) លេង​កីឡា​ដូចជា ​រត់ លោត ធាក់កង់ ឬវាយ​កូនហ្គោលជាដើម ជាការប្រសើរអ្នកត្រូវ​ហាត់​រយៈពេល ​៣០ ទៅ ​៦០ នាទី ក្នុងចន្លោះពេល ២ ឬ ​៣ ដង​យ៉ាងតិច​ក្នុងមួយ​សប្តាហ៍។ សូមចងចាំថា លំហាត់​ប្រាណដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែមដែល​មិនបង្ក​ផលអាក្រក់ដល់សុខភាពនោះ​គឺ ការ​ដើរ ប៉ុន្តែសូម​ដើរឲ្យ​បានយ៉ាងតិច​ ៣០ នាទី​ក្នុងមួយ​ថ្ងៃបានហើយ។ បន្ថែមពីលើនេះការងារ​ពលកម្ម​តូចតាច​ផ្សេងៗ​ក្នុងផ្ទះមួ​យចំនួន​ក៏ចាត់ទុកថាជាលំ​ហាត់ប្រាណ​ដែរ និងអាច​មានតម្លៃ​ដូចការ ដើរក្នុង​រយៈពេល​ ៣០ នាទី​នេះដែរដូចជា បោសផ្ទះ ជូតផ្ទះ ជូត​កញ្ចក់ (ក្នុងរយៈ​ពេល ៤៥ ​នាទី) ធ្វើការ​ដាំដុះក្នុ​ងសួនច្បារ ឬក្នុង​ចម្ការ (ក្នុង​រយៈពេល ​៣០ ​នាទី) រាំកម្សាន្ដ (​ក្នុងរយៈពេ​ល ៣០ ​នាទី) ហែលទឹក​ (ក្នុងរយៈ​ពេល២៥​នាទី) ជាដើម។

សូមបញ្ជាក់ថា លំហាត់​ប្រាណស្រាលៗខាងលើនេះពិតជាមានភាពសមស្របក៏ដូចជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់អ្នកជំងឺ ដោយហេតុថាការហាត់ប្រាណទៀង​ទាត់បានជួយធ្វើ​ឲ្យអាំង​ស៊ុយលីន​ដែលខូច​ប្រសិទ្ធ​ភាព និងដែលតែងតែកើត​មានទៅលើអ្នក​ជំងឺទឹក​នោមផ្អែម​ប្រែមកជាមាន​ប្រសិទ្ធភាព​ឡើងវិញ ហើយជួយធ្វើឲ្យ​អត្រាជាតិ​ស្ករ ជាតិខ្លាញ់ក្នុ​ងឈាមថយ​ចុះបាន​មួយ​កម្រិត និងអាចជួយការពារ​មិនឲ្យមាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាមផងដែរ ដូច្នេះការហាត់ប្រាណក៏អាចជួយ​កាត់បន្ថយ​នូវការ​ប្រើប្រាស់​ថ្នាំជំងឺទឹ​កនោម​ផ្អែម ថ្នាំលើស​ឈាម ថ្នាំលើស​ជាតិ​ខ្លាញ់ថែមទៀតផង។ ក្រៅពីនេះកីឡាក៏ជួយទប់​ស្កាត់ការ​ឡើងទម្ង​ន់ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម ដែលលើស​ទម្ងន់ ឬធាត់ផងដែរ។

ដូច្នេះហើយលោកអ្នក​ដែលមាន​ជំងឺទឹក​នោមផ្អែម​ទាំងអស់​ចាំបាច់​ត្រូវតែ​ហាត់ប្រាណដើ​ម្បីសុខភាព ព្រោះថា អ្នកជំងឺទឹកនោម​ផ្អែមដែល​លើស​ទម្ងន់ ឬធាត់​អាចប្រឈម​មុខនឹ​ងគ្រោះថ្នាក់ និងផល​វិបាក​ផ្សេងៗ​ច្រើនជាង​អ្នកជំងឺ​ទឹកនោម​ផ្អែម​ដែលមាន​ទម្ងន់​មិន​លើស ឬ​ធាត់។ ក្រៅពីនេះវាក៏ជួយក្នុងការកាត់បន្ថយផលអវិជ្ជមាននៃការវិវត្តន៍របស់ជំងឺ ​និងអាចជួយសន្សំសំចៃប្រាក់ដែលត្រូវចំណាយទៅលើថ្នាំពេទ្យបានមួយកម្រិតថែមទៀត៕

លំហាត់ប្រាណ

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត