មិនសរសើរមិនបាន! សុភ័ក្ត្រ ច័ន្ទឧត្តម ឈ្នះមេដាយ ៥ និងពានជើងឯក ITF វ័យក្មេងទ្វីបអាសុី

នូ មករា May 14, 2018


ម៉ុងហ្គោលី៖ ក្នុងវ័យត្រឹមជាង ១០ឆ្នាំក៏ពិតមែន ប៉ុន្តែកីឡាករតេក្វាន់ដូ ITF វ័យក្មេងរបស់កម្ពុជា សុភ័ក្ត្រ ចន្ទ័ឧត្តម កំពុងសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាផងដែរ បន្ទាប់ពីរូបគេដណ្តើមបានមេដាយ ៥គ្រឿងតែម្នាក់ឯង ក្នុងការប្រកួតជើងឯកតេក្វាន់ដូ ITF ទ្វីបអាសុីដែលទើបតែបិទបញ្ចប់កាលពីម្សិលមិញនៅប្រទេសម៉ុងហ្គោលី ។ មិនត្រឹមតែប៉ុណ្ណោះ យុវជនឆ្នើមរូបនេះក៏ត្រូវបានប្រគល់ពានរង្វាន់ជាជើងឯកវ័យក្មេងប្រចាំព្រឹត្តិការណ៍ដ៏ធំនេះទៀតផង ។

សូមបញ្ជាក់ថា មេដាយទាំង ៥ របស់យុវជនថ្នាលជម្រើសជាតិរូបនេះមានដូចជាមាស៣ ប្រាក់១ និងសំរឹទ្ធ ១ ដែលទទួលបានក្នុងវិញ្ញសាមេគុណ និងប្រយុទ្ធឯកត្តជនរួមទាំងការប្រកួតជាក្រុមផងដែរ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រូបគេបានយកឈ្នះលើគូប្រកួតខ្លាំងៗមកពីម៉ុងហ្គោលី និងរុស្សុីជាដើមដោយពិន្ទុដែលរកបានយ៉ាងលំបាកពីការប្រយុទ្ធជាបន្តបន្ទាប់ ដែលអាចចាត់ទុកថាជាពិន្ទុមាសដ៏សំខាន់! ។

សូមបញ្ជាក់ដែរថា ក្រុមកីឡា ITF កម្ពុជា មិនត្រឹមតែនាំមេដាយ ២១គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកតេក្វាន់ដូ ITF ទ្វីបអាសុីជូនមាតុភូមិប៉ុណ្ណោះទេ ថែមទាំងបាននាំពានរង្វាន់កិត្តិយស ២ សម្រាប់ប្រទេសជាតិថែមទៀតផង ៕

អត្ថបទ៖ មករា

 

មតិយោបល់