ក្រុមបាល់ទាត់ NOCC យកឈ្នះក្រុម BTP ក្នុងលទ្ធផល៥-៣ នាជំនួបមិត្តភាពអបអរបុណ្យចូលឆ្នាំខ្មែរ

នូ មករា April 9, 2018


ភ្នំពេញ៖ នេះជាជំនួបលើកដំបូងហើយដែលក្រុមកីឡាបាល់ទាត់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ណាត់ប្រកួតក្រុមមិនមែនអាជីព BTP ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅលើទីលានវិទ្យាល័យវត្តកោះកាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ បន្ទាប់ពីបង្កើតជាក្រុមបាល់ទាត់បានជាង៤ឆ្នាំរួចមក ។
អ្នកចាត់ការក្រុមបាល់ទាត់ NOCC លោក កាំង សុធា បានឲ្យដឹងថា នេះជាលើកទី១ ហើយដែលថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យរៀបចំការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរបុណ្យចូលថ្មី ប្រពៃណីជាតិឆ្នាំ២០១៨ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកបានបន្តថា ក្រៅពីការបង្កើតក្រុមដើម្បីប្រកួតមិត្តភាពជាមួយស្ថាប័ននានា ក្រុមបាល់ទាត់NOCC ក៏បានរួមចំណែកបំផុសឲ្យយុវជនចូលរួមលេងកីឡាដើម្បីសុខភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗហើយលោករំពឹងថា ក្រុមបាល់ទាត់ NOCC នឹងមានការប្រកួតមិត្តភាពជាបន្ដបន្ទាប់ទៀតនាពេលក្រោយដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់