ខេត្តកណ្តាលរៀបចំប្រកួតកីឡា ៣ប្រភេទដណ្ដើម «ពានរង្វាន់៧មករា»

នូ មករា January 3, 2018


ភ្នំពេញ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានបើកការប្រកួតកីឡា «ពានរង្វាន់ ៧មករា» ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ១៩៧៩ -៧ មករា ២០១៨ ។ ព្រឹត្តិការណ៍នេះចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដែលដាក់ឲ្យប្រកួតនូវកីឡាចំនួន ៣ប្រភេទ គឺបាល់ទាត់ ប៉េតង់ និងសីដក់។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បានឱ្យដឹងថាការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរ ទិវា ៧មករា ១៩៧៩ – ២០១៨ ហើយក៏ជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨នាពេលខាងមុខនេះ។ ការប្រកួតនេះបាល់ទាត់មាន ១២ក្រុមបែងចែកចេញជាម៤ពូលដោយមួយពូលៗមាន ៣ក្រុមរីឯប្រភេទកីឡា ប៉េតង់មាន ៨ក្រុម និងប្រភេទសីដក់មាន ៦ក្រុម។ បាល់ទាត់ចាប់ផ្ដើមប្រកួតមុនគេចំណែកកីឡាប៉េតង់ និងសីដក់យើងចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលការិយាល័យអប់រំកាយ និងកីឡាខេត្តកណ្ដាលរៀបចំធ្វើជារៀងរាល់ឆ្នាំមិនដែលខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់