យល់ដឹងអំពីកីឡាវាយកូនបាល់ ឬ តេន្នីស

គឹមហុក November 11, 2015


ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ពីកីឡាតេន្នីស (Tennis) ហើយក៏មានប្រិយមិត្តមួយចំនួនទៀតធ្លាប់បានសាកល្បងហាត់រៀន ឬលេងកីឡានេះផងដែរ។ យ៉ាងណាក៏ដោយកីឡានេះមានការនិយមចូលចិត្តលេងច្រើនពីសំណាក់មិត្តៗយុវវ័យពិសេសអ្នកដែលមានទំនោរទៅរកជីវិតបែបលោកខាងលិចផងដែរ។ ក្រៅពីនេះ តេន្នីសក៏ជាកីឡាមួយដែលបាននាំមកនូវកិត្តិយសជាច្រើនជូនប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា តេន្នីសត្រូវបានប្រជាជនកម្ពុជាហៅថាជា កីឡា​វាយកូន​បាល់​ ហើយវាជាកីឡា​មួយ​ដែល​ទទួលបានការ​ពេញ​និយម​ជាច្រើន​ទសវត្សរ៍មកហើយ។ ជាមួយគ្នានេះដែរ កីឡា​វាយកូនបាល់​ក៏ជា​កីឡា​ប្រើប្រាស់​សម្រាប់​ការ​កម្សាន្ដ និង​សុខភាព​ថែមទៀតផង។

ការ​លេង​កីឡាវាយ​កូនបាល់​អាច​ប្រព្រឹត្ដ​ទៅដោយ​មនុស្ស​ពីរនាក់ ឬក៏​បួននាក់ដែល​ត្រូវចាប់​ដៃគ្នា​ជាគូ​និងត្រូវប្រកួត​ជាលក្ខណៈ​ក្រុម ដែលមាន​អាជ្ញា​កណ្ដាល​អង្គុយ​លើកៅអី​នៅម្ខាង​ជិតសំណាញ់ដើម្បី​មើលការ​ឆ្លង​របស់​កូន​បាល់។ ការ​ប្រកួត​ជាផ្លូវការ​នៅអាស៊ី​ត្រូវធ្វើ​ឡើង​ចំនួន​ ២ សិត​ដោយមិនកំណត់​ពេលវេលាហើយក្នុងមួយ​សិតមាន ​៦ ពិន្ទុធំ​ដែលក្នុង​មួយ ​១ ពិន្ទុ​ធំមាន​ ៤ កូន​បាល់។ ប្រសិនបើ​លេងឈ្នះ​មួយសិតម្នាក់​ស្មើ គឺតម្រូវ​ឲ្យកីឡាករ​ធ្វើការ​ប្រកួត​មួយសិត​ទៀតដើម្បីយក​ឈ្នះចាញ់ ដែលមាន​លក្ខណៈ​ខុសប្លែក​ពីការ​ប្រកួត​ជាផ្លូវការ​នៅទ្វីប​អឺរ៉ុបដែលការ​ប្រកួត​ត្រូវធ្វើ​ឡើង​ចំនួន ​៥ សិត។

លក្ខខណ្ឌ​កំណត់នៃ​ការលេង​កីឡា​ប្រភេទ​នេះតាម​កម្រិត​ស្ដង់ដារួមមានដូចជា៖

  • កុមារ​អាយុចាប់​ពី ១២ ទៅ ១៤ ឆ្នាំ អាចចូលរួម​ប្រកួតកីឡា​វាយកូនបាល់​ជាលក្ខណៈ​ជាតិ និង​អន្ដរជាតិ​វ័យក្មេង
  • កុមារ​អាយុចាប់​ពី ១៤ ទៅ ១៦ ឆ្នាំ អាចប្រកួត​ជាលក្ខណៈ​អន្ដរជាតិ​វ័យក្មេង
  • អាយុចាប់​ពី ១៦ ឆ្នាំ​ឡើងទៅអាចប្រកួត​ជាលក្ខណៈ​អន្ដរជាតិ​លំដាប់ពិភព​លោកបាន
  • លក្ខខណ្ឌ​នៃការប្រកួត​នៅអាស៊ីលេងត្រឹម​តែពីរ​សិតប៉ុណ្ណោះ ​(ឈ្នះ២-០) ដោយវាយឈ្នះ ​៤ បាល់​ជាប់គ្នា ទើបបាន​មួយពិន្ទុហើយ ៦ ​ពិន្ទុស្មើមួយ​សិត ដោយមិន​កំណត់ពី​ថិរវេលា​នៃការ​ប្រកួតឡើយ។ បើគូប្រកួត​ទាំងសងខាងមាន​លក្ខណៈ​ស្វិតស្វាញ​ការប្រកួត​អាចអូស​បន្លាយឈាន​ដល់ ២ទៅ ​៣ ម៉ោងក៏មាន
  • ក្នុងកម្រិតពិភពលោកគេលេង​រហូតដល់​ទៅ ៥ សិត​ក្នុងមួយ​ប្រកួតបើអាច​ឈ្នះ ៣ សិត​ដាច់ជាប់​គ្នាទើប​បានចប់។ បើឈ្នះ ២-១ មិន​ទាន់ចាញ់ទេ (បើឈ្នះ គឺលទ្ធផល ៣-២ ត្រូវវាយ​រហូត​សិតទី៥)។ ការប្រកួត​អាចឈាន​រហូតដល់​ទៅ ៤ ម៉ោងក៏មាន។

[ File # csp8852203, License # 2716584 ] Licensed through http://www.canstockphoto.com in accordance with the End User License Agreement (http://www.canstockphoto.com/legal.php) (c) Can Stock Photo Inc. / coraMax

ជាមួយគ្នានេះដែរ លោកអ្នក​ដែលនិយមលេង​កីឡា​វាយកូនបាល់​ត្រូវ​កំណត់​ពេលវេលា​ឲ្យបាន​ច្បាស់ក្នុង​ការ​ហាត់ ឬក៏​ការលេង​កម្សាន្ដដើម្បី​សុខភាពរបស់អ្នក។ លោកអ្នក​គួរតែ​ជ្រើសរើស​ការលេង​នៅពេល​ព្រឹកព្រលឹម និងពេល​ល្ងាច​ជារៀង​រាល់ថ្ងៃ​ជាប្រចាំមួយថ្ងៃ​ឲ្យបាន​មួយម៉ោង​ទៅពីរ​ម៉ោងទើបជាការ​ប្រសើរ​នៅក្នុង​ការហាត់​លេង។ លោកអ្នក​មិនគួរ​លេងកីឡា​នេះ​ក្រោយការ​បរិភោគ​អាហារ​ឆ្អែត​នោះទេ ព្រោះ​អាច​បណ្ដាល​ឲ្យក្រពះ​រំលាយ​អាហារ​មិនបាន​ល្អ។ សូម​ព្យាយាម​លេងកីឡា​នេះនៅពេល​ព្រឹក​ទើបល្អព្រោះវាផ្តល់ផលល្អសម្រាប់​រាងកាយ​ងាយស្រួល​ក្នុងការ​បញ្ចេញ​ចោលនូវ​សារធាតុ​ពុល​ដែលមាន​នៅក្នុង​ខ្លួនយើង។

ជាការពិតណាស់ការ​លេងកីឡា​វាយកូន​បាល់​ត្រូវការ​ភាព​កំណត់​ ពេលវេលា​ដែល​ច្បាស់លាស់ និង​ការលេង​បាន​ត្រឹមត្រូវទើប​ផ្ដល់នូវ​ផលល្អ​ច្រើន​សម្រាប់​សុខភាព​រាងកាយ។ លោកអ្នក​គប្បី​កម្ដៅសាច់ដុំ និង​យល់ពី​របៀប​វាយកូន​បាល់​ជាមុនសិន​មុនលេង​កីឡា​នេះ។ បើមិន​ដូច្នេះ​ទេវាអាច​បង្កជា​គ្រោះថ្នាក់​តិចតួច​ក្នុងការ​លេងកីឡា​នេះ ម្យ៉ាងទៀត​វាក៏​ធ្វើឲ្យសាច់ដុំ​ដៃរបស់​លោកអ្នក​ឡើងប៉ោង​ម្ខាង បើសិន​លោកអ្នក​ពុំយល់​ច្បាស់ពី​បច្ចេកទេស​វាយកូន​បាល់​នោះទេ។ ការលេង​កីឡា​នេះទៀត​សោតក៏​តម្រូវឲ្យ​អ្នកលេង​ទទួលទាន​អាហារ​បាន​គ្រប់គ្រាន់ ពិសេស​សម្បូរ​ទៅដោយវីតាមីន​សម្រាប់​រាងកាយមិនថា​ជាអ្នកលេង​អាជីព ឬក៏​ដើម្បី​ការ​កម្សាន្ដដូច្នេះ សូម​ទទួលទាន​បន្លែឲ្យបានច្រើន​ជាងការ​ទទួលទាន​សាច់៕

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត