ការយល់ដឹងអំពីសារៈប្រយោជន៍នៃការហាត់កីឡាទៅតាមវ័យនីមួយៗ

គឹមហុក November 9, 2015


ការ​ហាត់​ប្រាណ​គឺជាធាតុផ្សំមួយមិនអាចខ្វះខាតបានសម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយវារឹតតែល្អប្រសិនបើលោកអ្នកបានអនុវត្តឲ្យក្លាយទៅជាទម្លាប់ផ្ទាល់ខ្លួននោះ។ លើសពីនេះទៅទៀតសូមចងចាំថាការចំនាយពេលបន្តិចបន្តួចដើម្បីហាត់ប្រាណ ឬហាត់កីឡាណាមួយដែលអ្នកចូលចិត្តគឺជាប្រការដ៏ប្រសើរបំផុតក្នុងការទួលបាននូវ​សុខ​ភាព​ល្អ ​ ​រាង​កាយ​រឹងមាំ​ និង​ដើម្បី​ភាព​ស្រស់​ស្អាត​ឬ​សង្ហារបស់​លោក​អ្ន​ក។ ជាមួយគ្នានេះដែរស្ថិតនៅក្នងយុគសម័យដ៏ជឿនលឿនបែបនេះ លោកអ្នកក៏អា​ចជ្រើ​ស​រើស​យក​រ​បៀប​នៃកា​រហា​ត់ប្រា​ណដោយអនុវត្តជាមួយនឹងម៉ាស៊ីនផ្សេ​ងៗ​ពីគ្នានៅតាមគេហដ្ឋានរបស់ខ្លួនដោយមិនចាំបាច់ចេញទៅខាងក្រៅដើម្បីហាត់កីឡា​​ផ្សេង​ៗ ឬ ​ការ​រត់​តាម​ដង​វិថី​នានានោះឡើយ​។ ​បន្ថែមពីលើនេះអ្នកក៏អាចហាត់​ប្រាណ​ដោយ​កា​រ​រាំទៅតាមចង្វាក់ភ្លេង ឬ ចូល​ទៅ​ក្លឹប​ហាត់កី​ឡាដើ​ម្បី​ហា​ត់កី​ឡាកា​យវ​ប្បកម្ម​ជាដើ​ម ​ដូច​ជាកា​រហា​ត់លើ​ក​សា​ច់ដុំ​ និង​ការហា​ត់ក​ម្ដៅសា​ច់ដុំ​ផ្សេង​ៗ​ទៀតផ​ង​ដែរ។ អ្វីដែលសំខាន់នោះគឺ តើមនុស្សម្នាក់ៗគួរចាប់ផ្តើមហាត់ប្រាណនៅក្នុងវ័យណាដែលចាត់ទុកថាជាការប្រសើរ?

សូមបញ្ជាក់ថាការ​ហាត់​ប្រាណ​មិន​កំណ​ត់ទៅ​លើអា​យុចា​ស់ ​ឬក្មេ​ងនោះ​ទេ ​គឺអា​ស្រ័យ​ទៅលើ​កា​រ​យក​ចិត្ដ​ទុ​កដា​ក់ចំ​ពោះប​ញ្ហាសុ​ខភា​ព​របស់​បុគ្គល​នោះខ្លួ​នឯ​ង។​ ហា​ត់ប្រា​ណគួ​រចា​ប់ផ្ដើមនៅ​ពេល​ដែលមា​ន​រាង​កាយរឹ​ងមាំ​អាច​ធ្វើអ្វី​បាន ​គឺ​អាចចា​ប់ផ្ដើ​មពី​កុមា​រដែ​លអាច​ ​ដើ​រ រត់​ និ​ង​លេង​កីឡាប​ន្ដិច​បន្ដួ​ចឡើ​ងទៅ​។

ស​ម្រាប់​កុមារ

ក្នុង​វ័យ​នេះគ​ប្បីចាប់​ផ្ដើម​ការ​ហា​ត់ដោ​យ​កា​ររ​ត់​លេង​ ហែល​ទឹក​ ស្រប​ពេល​នោះផ​ងដែ​រ ​គួរ​តែឲ្យ​កុមា​រ ​ទទួល​ទាន​អាហា​រជំ​នួយ​បន្ថែ​ម ដូ​ចជា​អាហារ​មាន​ជាតិ​វី​តាមី​នច្រើ​ន ​ជាពិ​សេស​គឺ​ទទួល​ទាន​ទឹក​ដោះគោឲ្យបា​នច្រើ​នព្រោះ​ដើ​ម្បីជាជំនួយពួកគេ​ឆាប់​លូត​កម្ពស់​បាន​ល្អ។​

Kid Exercise

សម្រាប់​មនុ​ស្សពេ​ញវ័​យ

ចាប់ពីអាយុ១​៥ឆ្នាំ​ឡើង​ទៅ ​ជាពេ​លមួយ​ដែល​សំខា​ន់ក្នុ​ងកា​រចា​ប់ផ្ដើ​មហា​ត់ប្រា​ណព្រោះ​ថា​ឆ្អឹង​កំពុ​ងតែ​ធ្វើកា​រលូ​តលា​ស់ហេតុនេះ​កា​រហា​ត់ប្រាណ​នៅក្នុ​ងវ័​យនេះ​ពិតជាមានសារៈប្រ​យោជ​ន៍​សំខា​ន់​ សម្រាប់​សុខ​ភាព​រាង​កាយ​។ យ៉ាងណាក៏ដោយក្នុងវ័​​យពី១៥ទៅ១៦ឆ្នាំ សូមចៀស​វាង​ការ​ហាត់​ប្រាណ​ដោយ​ប្រើ​សម្ភារៈ​ធ្ងន់​ៗ ព្រោះអា​ចប​ណ្ដាល​ឱ្យប៉ះ​ពា​ល់ដ​ល់សុ​ខភា​ព​ជា​ពិ​សេស​គឺ​ការ​លូត​លា​ស់ឆ្អឹ​ងតែម្តង។ ​ប្រកា​រគួ​រប្រ​តិប​ត្ដិចំ​ពោះ     វ័​យនេះ​គឺគ​ប្បីហា​ត់​តោង​ ឈោង​ លោត​ រ​ត់ ​ឬលេ​ងបា​ល់បោះ​ជាដើ​ម ​ដើម្បី​ឲ្យ​​ឆ្អឹង​មាន​ការ​លូត​លាស់​បាន​ល្អ។

Youth-Fitness Exercise

សម្រាប់​មនុស្សដែ​លស្ថិ​តក្នុង​វ័យក​ណ្ដាល

​ការហាត់ប្រាណពិតជា​មាន​សារៈសំ​ខាន់​សម្រាប់​សុខ​ភាព​ព្រោះ​អាចជួយឲ្យសុ​ខភា​ពមាំ​មួន​ ​និង​ស្រស់​សង្ហា។ : ក្នុង ​វ័យ​នេះមិ​នមាន​អ្វី​ក្នុង​ការ​ហាម​ឃាត់នោះ​ទេ ​អាច​ហាត់​ដោយប្រើ​ស​ម្ភារៈ​សម​ស្រ​ប​ទៅនឹ​ងក​ម្លាំង​រា​ង ​កាយ។​ វ័យ​នេះអា​ចធ្វើកា​រហា​ត់​ជាមួ​យនឹ​ងស​ម្ភារៈ​ធ្ងន់ៗ​បាន​ ដូ​ចជា​ការ​លើក​សាច់​ដុំ ​និង​សម្ភា​រៈ​កម្ដៅសា​ច់ដុំ​ ក្រៅពី​នោះមា​នកា​រ​រត់​ រាំ​ ឬ​ការ​លេង​កីឡា​ផ្សេងៗ​ទៀត​ជាដើម​។ ​

man-woman-fitness

ស​ម្រាប់មនុស្ស​វ័យ​ចំណា​ស់

​            ការហាត់ប្រាណកា​ន់តែ​ជា​ប្រយោ​ជន៍​សំ​ខាន់​សម្រាប់​សុខភាព​ព្រោះ​វ័យ​នេះ​ភាគ​ច្រើន​កំពុ​ងតែ​ប្រ​ឈម​មុខ​នឹង​ជម្ងឺ​លើ​ស​ឈាម​ និង​ជម្ងឺ​បេះ​ដូង​ជាដើ​ម។​ គ្រាន់​តែ​ចំណាយ​ពេល​ក្នុង​មួយ​ថ្ងៃ​តែមួ​​យដ​ងឬ​ពីរ​ដ​ង ដើ​ម្បីហា​ត់ប្រា​ណក៏​ជាចំ​ណែក​មួយដែ​ល​ជួយដ​ល់​សុខ​ភាព​ផង​ដែរ​។ ​ហាត់​ប្រាណ​​ទោះបី​ជា​លោក​អ្នក​មាន​សុខ​ភាព​ល្អ ​ឬមិ​នល្អ​យ៉ាង​ណានោះ​ គ​ប្បី​ត្រូវ​ធ្វើលំ​ហា​ត់ប្រា​ណឲ្យបាន​ញឹក​ញាប់​ និ​ង​បាន​ទៀ​ងទា​ត់​បើអា​ចធ្វើ​ទៅរួ​ចជាពិ​សេស​សម្រាប់​អ្នក​ដែល​ឧស្សា​ហ៍ឈឺ ​ដើម្បីជួ​យទ​ប់ស្កា​ត់នឹ​ងជ​ម្ងឺដ​ទៃទៀ​តដែល​ងាយ​នឹ​ងកើ​តមា​នចំ​ពោះសុ​ខភា​ព​។ ប៉ុន្តែគ​ប្បីធ្វើ​លំហា​ត់ ​ស្រាល​ៗ​ រ​ត់​យឺត​ៗ ​ឬអា​ចធ្វើ​លំ​ហាត់​ប្រាណ​ដោយ​ការ​រាំ​ក៏បា​ន​ ដើ​ម្បីឲ្យ​មា​នសុ​ខភា​ពល្អ​    និ​ងជា​ជំនួ​យស​ម្រាប់​ចល​នាបេះ​ដូង​ផង​ដែរ​។ ​

Group of older mature people lifting weights in the gym

ការយល់ដឹងអំពីប្រការគួរធ្វើទៅតាមវ័យនីមួយៗគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះថាក្រៅពីផ្តល់នូវចំណេះដឹងមួយដើម្បីធានាឲ្យសកម្មភាពនៃការហាត់កីឡារបស់យើងទទួលបានភាពត្រឹមត្រូវ និងផ្លែផ្កាល្អហើយនោះ វាក៏អាចជួយឲ្យយើងទទួលបាននូវសុខភាពល្អ ក៏ដូចជារាងកាយរឹងមាំស្រស់ស្អាតផងដែរ។ សូមកុំព្យាយាមហាត់កីឡាទៅតាមចិត្តចង់ឡើយ ដោយហេតុថាក្រៅពីមិនបានផ្តល់នូវអត្ថប្រយោជន៍ហើយនោះ វាក៏អាចបណ្តាលឲ្យលោកអ្នក ឬបុត្រធីតារបស់អ្នក ទទួលបាននូវគុណវិបត្តិ ព្រមទាំងគ្រោះថ្នាក់ជាយថាហេតុថែមទៀតផង៕

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត