ការហាត់កីឡា និងការគ្រប់គ្រងរបបអាហារសម្រាប់មនុស្សធាត់

គឹមហុក October 30, 2015


នៅក្នុងយុគសម័យនៃភាពសម្បូរបែប និងរីកចម្រើនឥតឈប់ឈរនេះមនុស្សជាច្រើនបានផ្លាស់ប្តូរទៅរកការរស់នៅបែបងាយៗ និងខ្ជិលច្រអូស។ ការបរិភោគអាហារប្រភេទ fast food ដែលជោគជាំទៅដោយជាតិខ្លាញ់ភេសជ្ជៈដែលមានរសជាតិផ្អែម ព្រមទាំងការគេចវេសពីការហាត់កីឡាបានកើតឡើងជារៀងរាល់ថ្ងៃ។ ប្រការទាំងនេះហើយដែលបានរួមចំណែកក្នុងការជំរុញឲ្យមានចំនួនមនុស្សធាត់កើនឡើងឥតឈប់ឈរ អ្នកខ្លះធាត់សមល្មមរូបរាង ប៉ុន្តែអ្នកខ្លះផ្សេងទៀតក៏បែរជាធាត់យកតែមែនទែនតែម្តង។ នៅពេលដែលរឿងនេះបានកើតឡើងមិនថាបុរស ឬនារីឡើយរមែងតែងតែមានអារម្មណ៍មិនសូវជាសប្បាយចិត្តនោះទេ ជាពិសេសនៅក្នុងចំណោមនោះក៏មានអ្នកដែលស្វះស្វែងរកវិធីសាស្ត្រនានាដើម្បីសម្រករាង ឬ ការបញ្ចុះទម្ងន់ដោយរួមបញ្ចូលទាំងការចំណាយថវិកាជាច្រើនថែមទៀតផង។

fat-couple-exercise
សម្រាប់ថ្ងៃនេះយើងខ្ញុំសូមនាំយកនូវដំបូន្មានល្អៗមួយចំនួនជូនដល់អ្នកដែលមានរូបរាងធាត់ទ្រលុកទ្រលន់ ក្នុងការយល់ដឹង និងអនុវត្តដើម្បីរួមចំណែកផ្តល់នូវប្រយោជន៍ដល់សុខភាព និងរូបរាងកាយផងដែរ។
មុនដំបូងបំផុតនោះគឺការហាត់ប្រាណ ព្រោះថាវាជាកត្តាគួបផ្សំមួយដែលជួយឲ្យមនុស្ស មានសុខភាពល្អ និងជួយសម្រកនូវជាតិខ្លាញ់ទាំងឡាយដែលមាននៅក្នុងខ្លួន (មនុស្សធាត់) ប៉ុន្ដែប្រសិនជាលោកអ្នកហាត់ប្រាណមិនបានត្រឹមត្រូវតាមក្បួនខ្នាតទេ វាក៏អាចបណ្ដាលឲ្យលោកអ្នកជួបនូវផលប៉ះពាល់ផ្សេងៗដូចជាការឈឺសន្លាក់ជាដើម។ ការពិតដែលមិនអាចប្រកែកបាននោះគឺ ការធ្វើលំហាត់ប្រាណគឺជាការផ្ដល់ផលប្រយោជន៍ឲ្យសុខភាព ឬរាងកាយឱ្យបានមាំមួន ចលនាបេះដូងដើរបានល្អ និងធ្វើឲ្យសារពាង្គរបស់មនុស្សស្វាហាប់ និយាយរួមធ្វើឱ្យសុខភាពរបស់អ្នកហាត់ល្អតែម្ដង។ ប៉ុន្តែតើមនុស្សធាត់គួរហាត់ប្រាណដោយរបៀបណា?

Happy woman with excess weight and blue ball
តាមពិតទៅមនុស្សធាត់មានរបៀបហាត់ប្រាណដូចមនុស្សដទៃដែរ ប៉ុន្ដែដោយហេតុថាជាធម្មតាមនុស្សធាត់តែងតែមានខ្លាញ់ច្រើន វាមិនត្រឹមតែមាននៅលើដងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាអាចមាននៅក្នុងសរសៃឈាម ខ្លាញ់រុំបេះដូងទៀតផង។ សម្រាប់មនុស្សធាត់ការហាត់ប្រាណអាចជួយសម្រកទម្ងន់ ឬសម្រកនូវសារធាតុផ្សេងៗ ហើយក៏សម្រួលការដកដង្ហើមរបស់លោកអ្នកឲ្យមានភាពងាយស្រួលផងដែរ។ ជាការប្រសើរលោកអ្នកត្រូវធ្វើលំហាត់ប្រាណឱ្យត្រូវនឹងខារយ៉ូ (ជាការធ្វើលំហាត់ប្រាណដើម្បីឱ្យបេះដូងមានចលនាដើរបានល្អ ដូចជារត់ ការធាក់កង់ ការរត់លើម៉ាស៊ីនជាដើម) ហើយលក្ខណៈដែលហាត់ជាមួយនឹងម៉ាស៊ីននេះគឺមានម៉ោងដែលត្រូវហាត់ មិនមែនចេះតែហាត់នោះទេ ការហាត់ឱ្យបានជាប់ជាមធ្យមយ៉ាងតិចត្រូវហាត់៣០នាទីដែរ។ នៅពេលដែលលោកអ្នកហាត់មិនគ្រប់នាទី ឧបមាលោកអ្នកហាត់បានត្រឹមតែ១០ទៅ១៥នាទី វាធ្វើឱ្យខ្លាញ់ដែលមាននៅក្នុងខ្លួនរបស់លោកអ្នកវាមិនទាន់ក្ដៅ។ ប្រការដែលល្អ ដើម្បីទទួលបាននូវសុខភាពល្អ លោកអ្នកគួរហាត់ប្រាណចាប់ពី៣០នាទីឡើងទៅទើបជាការប្រសើរ។ អ្វីដែលមិនគួរមើលរំលងនោះគឹ លោកអ្នកគួរតែធ្វើលំហាត់ប្រាណណាដែលទាក់ទងនឹងចលនាដងខ្លួនរបស់លោកអ្នក។

overweight-exercise

Top-5-Cardio-Exercise-Equipments-to-Lose-Weight
មួយវិញទៀតចំពោះមនុស្សធាត់គួរតែជៀសវាងនូវចំណីអាហារមួយចំនួនដែលមានជាតិផ្អែម និងម្សៅច្រើន ដោយលោកអ្នកគួរតែបង្វែរមកទទួលទានអាហារដែលមានសារធាតុសំខាន់ៗ ដូចជាបន្លែផ្លែឈើជំនួសវិញ។ ហើយការទទួលទានសាច់ លោកអ្នកគួរតែជ្រើសរើសប្រភេទសាច់ណាដែលមានពណ៌ស ដូចជាសាច់ត្រី សាច់មាន់ និងជៀសវាងនូវការទទួលទានសាច់ក្រហម មានដូចជាសាច់គោ ឬសាច់ជ្រូកជាដើម។

10chikenfish.span
សូមបញ្ជាក់ថាជាធម្មតាការធ្វើលំហាត់ប្រាណមិនថាមនុស្សធាត់ ឬស្គមទេ នៅពេលអ្នកទាំងនោះធ្វើខុសនូវចលនាណាមួយមានន័យថា ធ្វើមិនបានត្រឹមត្រូវតាមក្បួនខ្នាត វានឹងធ្វើឱ្យមានផលប៉ះពាល់ដល់រាងកាយ និងសរីរាង្គខាងក្នុង ដែលប្រការនេះបែរជាក្លាយទៅជាការផ្តល់នូវទុក្ខទោសដល់សុខភាព និងរូបរាងកាយទៅវិញ។
ជាមួយគ្នានេះចំពោះការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារប្រកបដោយលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាត វានឹងមិនបណ្ដាលឱ្យមានផលប៉ះពាល់ទៅដល់សុខភាពនោះទេ ប៉ុន្ដែប្រសិនបើការហាត់ប្រាណ និងការទទួលទានអាហារធ្វើឡើងដោយមិនត្រឹមត្រូវវិញ វានឹងធ្វើឱ្យលោកអ្នកទទួលរងនូវផលប៉ះពាល់ និងអាចឱ្យលោកអ្នកឈឺសន្លាក់ជាដើម។
ដូច្នេះចំពោះមនុស្សធាត់ មុនដំបូងគួរតែចាប់ផ្តើមពីការហាត់ប្រាណ ឬធ្វើចលនាសន្សឹមៗជាមុនសិនព្រោះការធ្វើបែបនេះគឺមានផលល្អ ទាំងការប្រើកម្លាំង ការគ្រប់គ្រងដង្ហើម ក៏ដូចជាដើម្បីចៀសវាងកុំឱ្យមានផលប៉ះពាល់ទៅដល់សរីរាង្គផងដែរ។ បន្ថែមពីលើនេះលោកអ្នកគួរតែទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ព្រោះវាអាចជួយសម្រករាង និងធ្វើឱ្យមានសុខភាពល្អទៅដល់រាងកាយ និងជៀសវាងការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន៕

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត