Donald Trump អនាគតមេដឹកនាំអាម៉េរិគដែលមានប្រវត្តិជោគជាំក្នុងវិស័យកីឡា

នូ មករា November 10, 2016


អាម៉េរិគ៖ លទ្ធផលជ័យជម្នះក្នុងការបោះឆ្នោតដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិគទី ៤៥ របស់លោក Donald John Trump បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមមជ្ឈដ្ឋានមហាជននានានៅជុំវិញពិភពលោក ពិសេសនៅក្នុងប្រទេសអាម៉េរិគតែម្តង។ យ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺអនាគតមេដឹកនាំទឹកដីមហាអំណាចរូបនេះជាបុគ្គលមួយរូបដែលមានប្រវត្តិជោគជាំនៅក្នុងវិស័យកីឡាទន្ទឹមនឹងការធ្វើជំនួញរបស់ខ្លួនដែរ ហើយនេះជាករណីដ៏កម្រមួយសម្រាប់ប្រជាជាតិអាម៉េរិគ។

694940094001_5202850312001_donald-trump-i-will-be-president-for-all-americans

យោងតាមជីវប្រវត្តិជាផ្លូវការរបស់ខ្លួន លោក Trump ធ្លាប់ជាម្ចាស់ក្លឹប New Jersey Generals ដែលជាសមាជិកនៃលីគបាល់ទាត់អាម៉េរិគ (USFL) កាលពីឆ្នាំ១៩៨៣ និងនៅតែបំពេញតួនាទីយ៉ាងសកម្មនៅក្នុងវិស័យបាល់ទាត់របស់ប្រទេសនេះរហូតដល់សព្វថ្ងៃ។ ជាមួយគ្នានេះដែរ ពាណិជ្ជករខាងអចលនទ្រព្យរូបនេះក៏ជាអ្នករៀបចំឱ្យមានការប្រកួតរវាងស្តេចប្រដាល់ Mike Thyson និង Michael Spinks នាឆ្នាំ១៩៨៨ នៅមណ្ឌលកម្សាន្ត Trump Plaza ដែលមានមូលដ្ឋាននៅទីក្រុង Atlantic City ដែលជាអាគារកម្មសិទ្ធិរបស់ខ្លួនតែម្តង។ ជាងនេះទៅទៀត លោកក៏ធ្លាប់ជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់កីឡាករ Mike Thyson ដែលលោកចាត់ទុកថាជាមិត្តល្អម្នាក់របស់ខ្លួន និងធ្លាប់បានតវ៉ាយ៉ាងសកម្មនៅពេលដែលកីឡាកររូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើក្មេងស្រីម្នាក់កាលពីឆ្នាំ១៩៩២ ផងដែរ។

donald_trump_bio

មួយវិញទៀតចាប់ពីឆ្នាំ១៩៨៩ ដល់ ១៩៩០ លោកបានបង្កើតឱ្យមានព្រឹត្តិការណ៍ប្រណាំងកង់ Tour de Trump cycling stage race ដែលមានសណ្ឋានដូចជាការប្រណាំងកង់ Tour de France ដ៏ល្បីល្បាញនៅអឺរ៉ុបដែរ។ ការប្រកួតនេះបានប្រារព្ធធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំនៅទូទាំងសហរដ្ឋអាម៉េរិគមុននឹងប្តូរឈ្មោះមកជា Tour Du Pont វិញ។ បន្ថែមពីលើនេះ មណ្ឌលកម្សាន្ត The Donald’s Trump Plaza ដែលមានទីតាំងនៅទីក្រុង Atlantic ក៏ត្រូវបានមហាសេដ្ឋីរូបនេះរៀបចំជាទីកន្លែងសម្រាប់ប្រារព្ធការប្រកួតកីឡាកាសក្នុងកម្មវិធី WrestleMania IV និង WrestleMania V ផងដែរ។ ក្នុងការប្រកួតទាំង ២នេះហើយដែលលោក Trump ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយ បន្ទាប់ពីលោកបានបង្ហាញខ្លួនក្នុងការឡើងឌឺដងដាក់លោក McMahon ថែមទាំងបានចាប់សេដ្ឋីដ៏ល្បីល្បាញផ្នែកកីឡាកាសនេះកោរសក់ទៀតផង។

160504160857-03-donald-trump-0504-full-169

សូមបញ្ជាក់ថា អនាគតមេដឹកនាំដែលនឹងត្រូវសច្ចាប្រណិធានឡើងកាន់តំណែងជាប្រធានាធិបតីអាម៉រិគរូបនេះគឺជាអ្នកជំនួញដ៏ជោគជ័យមួយរូបដែលមានទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារ ថែមទាំងជាម្ចាស់អចលនទ្រព្្យជាច្រើនកន្លែងនៅទូទាំងសហរដ្ឋអាម៉េរិគ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត