ពិធីបុណ្យអុំទូក និងប្រវត្តិសាស្រ្ដខ្មែរ

គឹមហុក November 26, 2014


ដោយយោងតាមតាមឯកសារមហាបុរសខ្មែរនា ព.ស ២៤០៤ ឬ គ.ស ១៨៦០ បានចែងថា ព្រះបាទនរោត្ដមបានត្រាស់បង្គាប់មន្ត្រីរាជការរៀបចំពិធីបុណ្យ ទា្វទសមាស។ នាគ្រានោះ ស្ដេចបានគង់នៅលើព្រះរាជដំណាក់ផែទតទូកង ទូកមួង ទូកចែវ ដែលអ៊ុំប្រណាំងថា្វយផ្ដាច់ព្រ័ត្រក្នុងពេលចេញវស្សា និងជាដង្វាយដល់ ព្រះច័ន្ទ ព្រមទាំងបណ្ដែតប្រទីប ថា្វយដល់ ព្រះចង្កូមកែវផង។ ការបកស្រាយចុងក្រោយនះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទមា្លប់ ព្រហ្មញ្ញ សាសនាហើយស្របនឹងសា្ថនភាពភូមិសាស្រ្តជាក់ស្តង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើងផងដែរ ដោយជាធម្មតាពិធីបុណ្យអុំទូកតែងប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុនា្មនខែមកហើយបានធ្វើឲ្យបឹងបួរទាំងឡាយ កា្លយទៅជាសមុទ្រដ៏ធំល្វឹងល្វើយហើយក៏បានបញ្ជក់ទៀតថាពេលនោះស្រូវក្នុងស្រែកំពុងទុំហើយ។

water festival

នៅពេលដែលទឹកទន្លេមេគង្គលិចជន់ពីខែសីហា ដល់ ខែវិច្ឆិកា ទឹកជំនន់ ដ៏សន្ធឹកសនា្ធប់បានចូល ចាក់ស្រោចស្រព បឹងបួរតាមរយៈបឹងទន្លសាបដែល ហូរពីត្បូងទៅជើង។ លុះដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកា ទើបទឹកបឹងបួរហូរត្រលប់តាមទន្លសាបដដែលពីជើងមកត្បូងវិញ។ ទឹកជំនន់ទន្លេមគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពមកពី តំបន់ទីបេដ៏សែនឆ្ងាយបានផ្តល់នូវ ជីជាតិដ៏គាប់ប្រសើរដល់ស្រែចំការទាំងឡាយនៅក្នុងប្រទសកម្ពុជា តាមរយៈដីល្បាប់ដ៏មានជីជាតិសម្រាប់ការបង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេស។

Boat racing
បន្ថែមពីលើនេះ ដំណាំទាំងឡាយដែលកសិករខ្មែរធ្វើតាមចង្វាក់នៃទឹកសម្រកបានផ្តល់នូវផលយ៉ាងច្រើន ហើយរាំងសា្កត់នូវគ្រោះទុរ្ភិក្សទៀតផង។ ដូច្នេះហើយបាន ជាដល់រដូវទឹកស្រក បុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំដើម្បីរៀបចំពិធីអ៊ុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែដើម្បីសម្ដែងមនោសញ្ចតនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់សម្រាប់បម្រើវិស័យកសិកម្ម។
សូមបញ្ជាក់ថា ពិធីបុណ្យនេះ គេតែងប្រារព្ធធ្វើអស់ថេរវលា ៣ថ្ងៃគឺពីថ្ងៃទី១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ដោយធ្វើនៅតាមដងទន្លេសាប នាដំណាក់ផែខាងមុខព្រះបរមរាជវាំង ដោយមានទាំងពិធីអកអំបុក និងសំពះ ព្រះខែផងដែរ។

%e1%9f%a11
ផ្អែកទៅលើឯកសារប្រវត្តិសាស្ត្រជាច្រើនផ្សេងៗគ្នា ព្រមទាំងសា្នដៃចមា្លក់នៅតាមជញ្ជាំងប្រាសាទ ដែលបានបន្សល់ទុក ដោយបុព្វបុរសខ្មែរបានបង្ហាញឲ្យឃើញ ថា ព្រះរាជពិធីបុណ្យអ៊ុំទូកនេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងជាច្រើន ដោយជាបឋមប្រវត្តិវិទូស្ទើរគ្រប់រូបបានចាត់ទុកថាពិធីនះគឺជាការសម្ដែងការគោរព និងដើម្បីរំលឹកដល់វីរភាពនៃកងទ័ពជើងទឹកខខ្មែរនាសម័យអង្គរ ពិសសក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ដែលជាវីរព្រះមហាក្សត្រដ៏អង់អាចកា្លហានក្នុងប្រវត្តិសាស្ត្រ ដែលបានដឹកនាំអាណាចក្រខ្មែរកា្លយជាចក្រភពដ៏ធំ និងពោរពញដោយអំណាចឬទ្ធីនុភាពយ៉ាងសម្បើមក្រៃលែងលើសសម័យកាលណាទាំងអស់។ ដោយព្រះមហាក្សត្រអង្គនេះក្រៅពីមានចំនេះវិជា្ជជ្រៅជ្រះហើយនោះ ព្រះអង្គក៏ជាក្សត្រ ដែលមានជំនាញផ្នែកក្បួនសឹកផងដែរ ហេតុនេះហើយទើបកងទ័ពជើងទឹករបស់ព្រះអង្គបានទទួលជ័យជំនះយ៉ាងល្បីរន្ទឺលើកងទ័ពចាម ដែលបានលុកលុយមហានគរនោះ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គក៏ថែមទាំងបានភា្ជប់ទឹកដីចម៉្បាមកជាអាណាខេត្តមួយរបស់ខ្មែរទៀតផង។ ភស្តុតាងនៃជ័យជំនះត្រូវបានចារឹកយ៉ាងច្បាស់នៅលើជញ្ជាំងនៃប្រាសាទបាយ័ន និងប្រាសាទបនា្ទយឆ្មារ ដោយនៅក្នុងចមា្លក់ទាំងនោះយើងឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា និងមានព្រះឆាយលក្ខណ៍ នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់កាន់ធ្នូ និងដំបងយ៉ងសា្វហាប់អង់អាច ក្នុងចំណមកងទ័ពទូកទាំងឡាយនៅចំពោះមុខទ័ពសត្រូវ។

%e1%9e%80
ទន្ទឹមនឹងនេះដែរ បើតាមឯកសារស្តីពីល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទមា្លប់ លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ន ហៅ ប៉ាង ជាអាចារ្យនៅពុទ្ធសាសនបណ្ឌិតរងខេត្តឃ្លាំងដែនកម្ពុជាក្រោមបានសរសររៀបរាប់អំពីការរៀបចំ ក្បួនទ័ព និងការហ្វឹកហាត់របស់កងទ័ពជើងទឹកខ្មែរនាសម័យលង្វែក ដែលមានលក្ខណៈស្រដៀងគ្នានឹងការប្រណាំងទូកសព្វថ្ងៃនេះដែរ ជាហតុឲ្យយើងអាចសន្មត់បានថា ពិធីនេះក៏អាចមានប្រភពមកពីសកម្មភាពនៃការរៀបចំហ្វឹកហាត់ក្បួនទ័ពជើងទឹកក៏ថាបាន។ យោងតាមឯកសារនះយើងឃើញថា នាសម័យលង្វែក ព.ស ២០៧១(គ.ស ១៥២៨) ព្រះបាទអង្គចន្ទទី១ឬចន្ទរាជាទ្រង់បានតាំងពញាតាត ងារជា ស្និទ្ធិភូបាល ធ្វើជាស្ដេចត្រាញ់នៅដែនកម្ពុជាក្រោម ក្នុងស្រុកបាសាក់។

origin
ស្ដេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅ៖ ទាហានជើងទឹក ចែកចេញជា ៣ក្រុមគឺ ក្រុមទី១ ជាទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃដែរ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃដែរ និងក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំដែលមានដំបូល មានចែវ មានកោ្តង មានទ្រង់ទ្រាយដូចជាទូកបាសាក់ ឬទូកប៉ុកចាយ តែរាងស្តូចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសំរាប់កងទ័ព។ រីឯរបៀបបង្ហាត់ច្បាំងតាមទំនៀមស្ដេចត្រាញ់កម្ពុជាក្រោម គឺស្រេចលើមន្រ្តី ៤ទិសហៅថា “ចតុស្តម្ភ” ដែល នៅក្នុងឱវាទស្និទ្ធិភូបាល ហើយបានកំណត់ថានាថ្ងៃពេបូណ៌មីខែកត្តិក រដូវអកអំបុក នោះមន្ត្រីទាំង៤ទិសត្រូវកេណ្ឌទាហ៊ានទាំងជើងទឹក ជើងគោក “សមយុទ្ធ” ១ថ្ងៃ១យប់ ជារៀងរាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធិនៅឯទន្លពាមកនោ្ថក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹកគ្រប់ខត្តទៅមកបានស្រួល។

%e1%9f%a12
ដូច្នេះ បើតាមឯកសារទាំងពីរខាងលើអាចសន្និដា្ឋនបានថា ប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ងខ្លាំងពូកែ និងមានប្រារព្ធពិធីហ្វឹកហ្វឺន ពីធីសមយុទ្ធកងទ័ពនះ ជាប្រពណីជាប់រៀងរាល់ឆ្នាំ គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។ ក្រៅពីប្រភពខាងលើ ការប្រណាំងទូកនេះក៏មានមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធសាសនា ប៉ុន្ដែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណងដើម្បីដឹងគុណដល់ព្រះគង្គានិងព្រះធរណីដែលបានផ្តល់ជីវភាពរស់នៅនិងសុខុមាលភាព ដែលយើងនាំគ្នាធ្វើឲ្យល្អក់កករកន្លងមក៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត